Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ របៀបវារៈចំនួន3 ត្រូវបានពិនិត្យ ពិភាក្សា និងអនុម័ត ដោយក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្នុង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ

នៅសាលាប្រជុំតូច សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរង ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំសាមញ្ញ លើកទី៣២ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ពិភាក្សាលើ របៀបវារចំនួន៣ រួមមាន៖ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី៣១ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាង របាយការណ៍ រីកចម្រើនប្រចាំខែធ្នូ ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្ដីព្រាងផែនការ សកម្មភាព ៣ខែបន្ត ( មករា កុម្ភៈ មីនា ) ឆ្នាំ២០១៧ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ។