Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាកសិករ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ចាប់ផ្ដើម​ប្រមូល​ស្រូវវស្សា​ជា​មួយនឹង​ការ​ព្រួយបារម្ភ​ពី​តម្លៃ​ទាប និង​មិនសូវ​ទទួល​បាន​ទិន្នផល​

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ការធ្វើស្រែគឺ ជាមុខរបរសំខាន់ដែល ប្រជាពលរដ្ឋភាគច្រើន ក្នុងប្រទេសកម្ពុជា ប្រកបពោលគឺប្រមាណ ៨០ភាគរយ ។

មកពេលនេះប្រជាកសិករ មួយចំនួនធំ ក្នុងខេត្តត្បូងឃ្មុំ ក៏កំពុងញាប់ដៃញាប់ជើង ប្រមូលផលស្រូវវស្សា ដែលកំពុងទំពេញវាល ។ ប៉ុន្តែអ្វីដែលជាការ កត់សម្រាប់ផលស្រូវឆ្នាំនេះ គឺមានការធ្លាក់ចុះ ដោយសារកាលពីដើមឆ្នាំ និងរហូតមកពេលនេះ នៅតែមានភ្លៀងធ្លាក់មិនឈប់ ដែលធ្វើឲ្យស្រូវ ដួលរាប ខ្លះនៅក្នុងទឹកធ្វើឲ្យ ពិបាកច្រូតដោយម៉ាស៊ីន ត្រូវបង្ខំចិត្តច្រូតដោយដៃ ។ បើតាមការរៀបរាប់ របស់ប្រជាកសិករក្នុងឃុំ ម៉ងរៀវ បានឲ្យដឹងថា ឆ្នាំនេះក្រៅពីទិន្នផលធ្លាក់ចុះ គឺតម្លៃទាបពោលគឺ ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវល្អគឺបានតែ 750រៀលប៉ុណ្ណោះ ដែលតម្លៃនេះពួកគាត់ប្រឈម និងការបាត់គ្មាន ប្រាក់សម្រាប់អោយថ្លៃជី ថ្លៃថ្នាំ ដែលជំពាក់ចិន យកមកប្រើសន្យា អោយនៅពេលប្រមូលផល ។

ពួកគាត់បន្តថា បើទោះបីតម្លៃទាប ក៏ត្រូវបង្ខំចិត្តលក់ ដែរព្រោះគ្មានប្រាក់អោយថ្លៃច្រូត និងថ្លៃចំណាយផ្សេងៗ ដែលនេះការធ្វើ ស្រែរហាក់គ្មានបាន ផលចំណេញសូម្បីមួយ កាក់មួយសេនហើយ ត្រូវកាតបង់ប្រាក់ និងកម្លាំងពលកម្មមួយគ្រួសារ ។ ជាមួយទុកលំបាកនេះ ពួកគាត់បានសំណូមពរ អោយអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម ជួយអន្តរាគមរកទីផ្សារ លក់ឲ្យបានតម្លៃខ្ពស់ជាងនេះ បើមិនដូច្នេះទេពួកគាត់ អាចនឹងធ្វើចំណាកស្រុកទៅរកការងារ ធ្វើដើម្បីដោះបំណុល និងផ្គត់ផ្គង់ជីវភាព គ្រួសារប្រចាំថ្ងៃជាក់ ជាមិនខាន ។

លោក ហេងពិសិដ្ឋ ប្រធានមន្ទី រកសិកម្មខេត្ត បានបញ្ជាក់ឱ្យដឹងថា នៅ ខេត្តត្បូងឃ្មុំរបស់យើង គិតត្រឹមថ្ងៃ ១១ ខែធ្នូ ឆ្នាំ២០១៦ ប្រជាកសិករប្រមូល ស្រូវរដូវវស្សាបាន ចំនួន ៥៥ ៩៦០ហិកតា ស្មើនឹង ៧១,៤៥ភាគរយ នៃផ្ទៃដីដាំដុះ ទិន្នផលជាមធ្យម ៣,០៩តោន ក្នុងមួយហិចតា ក្នុងនោះ ស្រូវស្រាលធម្មតា បានចំនួន ១០ ០៨៤ ហិកតា ស្មើនឹង ១០០ភាគរយ ។ ស្រូវកណ្ដាល ៣១ ២៣៤ ហិកតាស្មើនឹង ១០០ភាគរយ និងស្រូវធ្ងន់ ១១ ៨២៥ ហិចកតា ស្មើនឹង ៣៤,៦០ ភាគរយ ។ ចំពោះ តម្លៃស្រូវចម្រុះពី៨០០ ទៅ ៩០០ រៀល ក្នុង១គីឡូក្រាម (សើម) ៕