Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បងប្អូនប្រជាពលរដ្ឋក្រីក្រ និងមានជំងឺប្រចាំកាយ ចំនួន ៣៦ គ្រួសារ ទទួលអំណោយមនុស្សធម៍ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

  • បោះពុម្ព

សាខាកក្រកខេត្តត្បូងឃ្មុំ : ព្រឹកថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម លី ឡេង ប្រធានគណ:កម្មាធិការសាខា និងសហការី អមដំណើរដោយលោក ប្រធានកិត្តិយសអនុសាខាស្រុក ព្រមទាំងមន្ត្រីក្នុងស្រុកជាច្រើនរូប បានអញ្ជើញចុះទៅសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងមានជំងឺប្រចាំកាយ ចំនួន ៣៦ គ្រួសារ មកពីឃុំគងជយ័ និងឃុំព្រះធាតុ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ នៅក្នុងឨកាសនោះ បន្ទាប់ពីលោក ងួន ប៊ុនណាន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូររាំងឪ បានឡើងរាយការណ៍អំពីស្ថានភាពជីវភាពរស់នៅ និងការគិតគូរដោះស្រាយដល់បងប្អូនដែលបានទទួលរងគ្រោះដោយធម្មជាតិកន្លងមក និងការលំបាកខ្វះខាតលើជីវភាពរស់នៅរួចមក ឯកឧត្តមប្រធានគណ:កម្មាធិការសាខាបានមានប្រសាសន៍ទៅកាន់បងប្អូនទាំង ៣៦ គ្រួសារ ដោយបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ អំពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបការលំបាកទីទាល់ក្រ មានជំងឺ និង រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនព្រងើយកន្តើយឡើយ ។ ជាមួយនោះឯកឧត្តមក៍បានបញ្ជាក់ថា មានតែកាកបាទក្រហមកម្ពុជាដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី ហ៊ុនសែន ប៉ុណ្ណោះដែលដឹងសុខទុក្ចនិងការលំបាកខ្វះខាតរបស់បងប្អូននិងបានគិតគូរជួយសង្គ្រោះផ្តល់អំណោយមនុស្សធម៍ដល់បងប្អូនបានទាន់ពេលវេលា ។ បន្ទាប់មកឯកឧត្តមក៍បានអំពាវនាវឲ្យបងប្អូនទាំងអស់ដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ ឲ្យត្រៀមខ្លួនទៅបោះឆ្នោតនៅពេលខាងមុខ និងធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវទៅក្នុងការបោះឆ្នោតនោះ ។ នៅទីបញ្ចប់ឯកឧត្តមក៍បានប្រគេនបច្ចយ័ចំពោះព្រះសង្ឃ ២អង្គ ក្នុង១អង្គ ថវិកា ២ម៉ីនរៀល និងក៍បានចែកអំណោយមនុស្សធម៍ជូនបងប្អូនទាំង ៣៦ គ្រួសារ ដែលក្នុង១គ្រួសារៗ ទទួលបាន អង្ករ. ២៥ គក្រ ត្រីខ ១០កំប៉ុង ទឹកត្រី ១ យួរ ទឹកស៊ីអុីវ ១ យួរ មី ១កេះ ទឹកសុទ្ធ ១ កេះ និងថវិកា មួយចំនួនផងដែរ ។