Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈ ក្នុងស្រុកត្បូងឃ្មុំ

  • បោះពុម្ព

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ វេទិការនេះ រៀបចំឡើងនៅ ក្នុងបរិវេណវត្តមង្គលបុរី (ហៅវត្តមង់) ស្ថិតនៅភូមិមង់ទី៦ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម អ៊ុយ សុធាវី និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកត្បូងឃ្មុំ មេឃុំ មេភូមិ មន្ត្រីពាក់ព័ន្ឋ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។