Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កក្រើកពេញខេត្តឧត្ដរមានជ័យ កម្លាំនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើ បង្ក្រាប់ឈើកម្ររប្រភេទ ( ឈើក្រញ៉ូង )៤២ដុំ

  • បោះពុម្ព

ខេត្តឧត្ដរមានជ័យ៖ ជំនួញឈើក្រញ៉ូង នៅក្នុងទីផ្សារងងឹត នៅទឹកដីខេត្តឧត្ដរមានជ័យ បានកក្រើក ឡើងវិញហើយ ជាក់ស្ដែងនៅ នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង៥ និង៥០នាទីល្ងាចម្សិលមិញ

នេះកម្លាំង នគបាលប្រឆាំង បទ់ល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំលោក វិរះសេនីយ៍ត្រី កុល វិបុស នាយការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមសហការណ៍ ជាមួយកម្លាំងជំនាញ រដ្ឋបាលព្រៃឈើខេត្ត បានធ្វើស្ទាក់ចាប់ ឈើក្រញ៉ូងចំនួន៤២ ដែលមានទំងន់រាប់រយគីឡូក្រាម ដែលពលរដ្ឋចំនួន៣នាក់កំពុងធ្វើចរាចរណ៍ចុះពិីលើភ្នំនៅចំនុចភូមិ ជប់រុន ឃុំ អូស្វាយ ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្ដរមានជ័យ ដោយសង្ស័ថាឈ្មួញ មានលុយមានអំណាច នៅពីក្រោយខ្នងនៃបទល្មើសនេះ ។

លោក វិរះសេនីយ៍ត្រី កុល វិបុល នាយការិយាល័យ នគបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចបានមាន ប្រសាសន៍ឲ្យដឹងថាៈ បន្ទាប់ពីទទួលព័ត៌មាន ថាមានពលរដ្ឋ៣នាក់ បានធ្វើចរាចរណ៍ ឈើក្រញ៉ូងនៅចំនុច ខាងលើលោកបានបញ្ជា កម្លាំរបស់លោកអោយ ទៅគោលដៅកើតហេតុ ក៏ប្រទះឃើញនិងធ្វើការ ចាប់ឃាត់ទុក បានភ្លាមៗតែម្ដង ដោយឡែកពលរដ្ឋ ទាំង៣នាក់ដែលដឹកជញ្ជូន ឈើក្រញ៉ូងខាងលើ បានរត់បែកផ្លូវចូលព្រៃ បាត់ស្រមោលខណះ ដែលឃើញកម្លាំសមត្ថកិច្ច ឈរច្រូងច្រាំង ។

លោកបន្តរទៀតថាៈ កម្លាំងរបស់លោកបាន ប្ដេជ្ញាចិត្តរួចជាស្រេច ក្នុងការទប់ស្កាត់បង្ក្រាប់ រាល់ទំនិញទាំងឡាយ ណាដែលធ្វើចរាចរណ៌ផ្ទុយ ពីច្បាប់ហាមឃាត់ ដើម្បីអោយស្របតាម ទឹសដៅដឹកនាំ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ។ គួរំលឹកផងដែលថាៈ មួយរយះពេលថ្មីនេះ កម្លាំងនគបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត ឧត្ដរមានជ័យបានបើ ប្រត្តិប័តការណ៍បង្ក្រាប់បទល្មើ ជាច្រើនករណី គួរអោយកត់សំគាល់ ។