Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចោបានស្វាគមលោកស្នងការថ្មី បែន រ័ត្នដោយគ្រាន់តែក្នុងមួយអាទិត្យ បាត់ម៉ូតូ 4 គ្រឿង ខណៈល្បែងស៊ីសង ក៏កំពុងកើតមានពេញបន្ទុក

  • បោះពុម្ព

ត្បូងឃ្មុំ = ប្រជាពលរដ្ឋ រស់នៅក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ កំពុងរស់ក្នុង ភាពភ័យខ្លាច ដោយសារគ្រាន់ តែក្នុងមួយសប្តាហ៍ កន្លងមកនេះ មានក្រុមចោរបាន លួចម៉ូតូអស់ចំនួន 4គ្រឿង ហើយអ្វីដែលកាន់ តែធ្វើអោយមាន ការព្រួយបារម្មណ៍ ទៀតនោះគឺមានល្បែង ឆ្នោតកន្ទុយលេខយួន កំពុងលួចលេងយ៉ាងសកម្ម នៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំផងដែរ ។

បើតាមប្រជាពលរដ្ឋ ក្នុងភូមិកូនត្មាតបានបង្ហើប អោយដឹងថា នៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ក្នុងមួយអាទិត្យនេះ ម៉ូតូប្រជាពលរដ្ឋចំនួន4 គ្រឿង ក្នុងនោះមានម៉ូតូ ហុងដាឌ្រីម C125 សេរី2016 និង 2017 និងម៉ូតូវ៉េវឆ្លាម ចំនួនពីរគ្រឿង ត្រូវបានបាត់ជាបន្តបន្ទាប់ ដែលរហូតមកដល់ ពេលនេះមិនទាន់ រកឃើញវិញមួយ គ្រឿងនៅឡើយទេ ។

ក្រុមចោធ្វើសកម្មភាព ជាបន្តបន្ទាប់នេះ គឺបន្ទាប់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ចុះពិនិត្យ និងជួបសំនេះ សំណាលជាមួយមន្ត្រី នគរបាលឃុំអញ្ចើម ដែលនេះត្រូវបានប្រជាពលរដ្ឋ លើកឡើងថាជាការស្វាគម លោកស្នងការថ្មី ថាតើមាន ស្នាដៃកំរិតណា ។ បើតាមប្រជាពលរដ្ឋខាងលើបញ្ជាក់ថា ហេតុការណ៍ចោរកម្ម នេះបានកើតឡើងនៅវេលាយប់ ថ្ងៃទី11/12/2016 មានប្រជាពលរដ្ឋ បានបាត់ម៉ូតូ ចំនួន3គ្រឿង នៅភូមិកូនត្មាតចំនួនពីរគ្រឿង និងនៅភូមិឯអូត ចំនួនមួយគ្រឿង ដែលស្ថិតនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ។និងនៅយប់ថ្ងៃទី16/12/2016 បាត់ម៉ូតូវ៉េវឆ្លាម1 គ្រឿងទៀត ។

មួយវិញទៀត នៅក្នុងឃុំ អញ្ចើមនេះ ដែរក៏មានល្បែង ឆ្នោតវៀតណាម (ឆ្នោតកន្ទុយលេខ) កំពុងលួចលេង យ៉ាងអាណាធិបតេយ្យ ដោយគ្មាន សមត្ថកិច្ច ណាអន្តរាគមន៍បង្ក្រាប ឡើយបើទោះបី អ្នកភូមិរួមទាំងមន្ត្រី នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំដឹងច្បាស់ពី សមាសភាព មេឆ្នោត និងអ្នកដើរកត់ តាមផ្ទះយ៉ាងច្បាស់ យ៉ាងណាក៏ដោយ ។

ជាមួយនិងការកើត មានអំពើចោរកម្ម និងល្បែងស៊ីសងខាងលើ ដែលធ្វើអោយប្រជាពលរដ្ឋ រស់ក្នុងភាពភ័យខ្លាចនេះ ពួកគាត់សូម អោយលោកស្នងការថ្មី មេត្តាមានវិធាន ការទប់ស្កាត់ និងបង្ក្រាបអោយ មានប្រសិទ្ធិភាពដើម្បី អោយប្រជាពលរដ្ឋ រស់ក្នុងសុខសន្តិភាព និងភាពរីករាយផង ។