Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនត្រីគ្រប់ប្រភេទប្រមាណ10ម៉ីនក្បាល និងត្រីពូជ22 ត្រូវខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមប្រលែងចូលបឹងធម្មជាតិ

  • បោះពុម្ព

កំពង់ចាម៖ ដើម្បីបង្កើនជីវភាពប្រជាជន និងទប់ស្កាត់ការបាត់បង់ ត្រីគ្រប់ប្រភេទ ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម នៅថ្ងៃទី12 ខែតុលា ឆ្នាំ2016 បានប្រលែងកូនត្រីគ្រប់ ប្រភេទចូលបឹងធម្មជាតិ ដែលស្ថិតនៅភូមថ្មដា ឃុំបឹងណាយ ស្រុកបាធាយ ខេត្តកំពង់ចាម ប្រមាណ10ម៉ឺនក្បាល និងមេត្រីពូជ ចំនួន22គីឡូក្រាម។

ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពលោក ស៊្រុន លឹមសុង អគ្គនាយករងរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក កែវ ណារិទ្ធិ អភិបាលរងខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ប្រមាណ200 នាក់។ មានប្រសាសន៍ នៅក្នុងឱកាសនោះ លោក ស្រុន លឹមសុង អគ្គនាយករងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាចូលរួមថែរក្សា ទាំងអស់គ្នាដើម្បីការពារ ធន់ធានមច្ឆារជាតិដោយ កុំប្រើឧបករនេសាទខុសច្បាប់ ដូចជាដាក់ស្បៃមុង ឆក់ ជាដើម ដែលឧបករ ទាំងនេះវាអាចបំផ្លាញត្រី អោយផុតពូជបាន។

លោកបន្តថា បើយើងចូលរួម ថែរក្សាដោយមិន ប្រើឧបករនេសាទខុសច្បាប់ នោះវានឹងជួយបង្កើន ជីវភាពបានមួយកំរិត ពីព្រោះយើងអាចចាប់ត្រី ទាំងនោះមកធ្វើជាម្ហូបអារហារ ប្រចាំថ្ងៃបាន។ នៅក្នុងឱកាសនោះដែរលោក កែវ ណារិទ្ធិ អភិបាលរងខេត្តកំពង់ចាម ក៏ៗនប្រសាសន៍លើក ឡើងដែរថា ក្នុងនាមអាជ្ញាធរតែង គិតគូរពីសុខទុក និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ ក្នុងនោះតែងផ្សព្វផ្សាយ និងនែនាំជាប្រចាំ កុំអោយបងប្អូនប្រើប្រាស់ ឧបករនេសាទខុសច្បាប់ ពីព្រោះការប្រើប្រាស់ ឧបករណ៍ខុសច្បាប់ វាធ្វើបាត់ត្រីគ្រប់ប្រភេទ បន្ទាប់វាធ្វើអោយ ប៉ះពាល់ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផ្ទាល់។

លោកបន្តថាកន្លង មកអាជ្ញាធរមាន សមត្ថកិច្ច ពិសេសខណ្ឌរដ្ឋបាល ជលផលតែងចុះបង្ក្រាប ទប់ស្កាត់បទល្មើស នេសាទគ្រប់ប្រភេទ ហើយក្នុងនោះជនល្មើស មួយចំនួនត្រូវបានបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមច្បាប់។ ការបញ្ជូននេះ គឺធ្វើឡើងលុះត្រា តែជនទាំងនោះអប់រំ នែនាំម្តងហើយម្តងទៀតមិនស្តាប់។ យោងតាមរបាយការណ៍ របស់លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ចាមបានអោយដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ធន់ធានជលផលបាន ថយចុះជាបន្តបន្ទាប់ ដែលបណ្តាលមក ពីការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ពិសេសការដាក់ស្បៃមុង និងឆកជាដើម ក្នុងនោះការទន្ទ្រានដីព្រៃលេចទឹកយក ធ្វើជាកម្មសិទ្ធិក៏កត្តា ចំបងមួយផងដែរ ដែលនេះចាំបាច់ត្រូវអោយ មានការចូលរួម អភិរក្សទាំងអស់គ្នា។

ជាមួយគ្នានោះដែរ លោកក៏បានអំពាវនាវ អោយប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ពត៌មានពេល ឃើញជនណាម្នាក់ប្រព្រឹត្តបទល្មើស នេសាទក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីសមត្ថកិច្ចចាត់ វិធានការផ្លូវច្បាប់។