Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត​ចេញ​វិធានការ​ចំពោះ​រថយន្ដ​ដឹក​គ្រួ​ស​-​ខ្សាច់

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ ៖ កន្លែងបើក លក់គ្រួស-ខ្សាច់ ជាច្រើនកន្លែង នៅតាមមាត់ទន្លេ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវបានគេមើលឃើញថា បានប្រើប្រាស់រថយន្ត ដឹកខ្សាច់ពេញ មិនបានគ្របធ្វើឲ្យ ខ្សាច់ជ្រុះរាយប៉ាយពេញផ្លូវបេតុង និងហុយធូលី លើអ្នកលក់ដូរ នៅផ្សារទន្លេបិទ។

ហើយក៏មានប្រភេទ រថយន្តសណ្តោ ងធុនយក្សដឹកខ្សាច់ ពេញទ្រុងមាន ទម្ងន់រាប់សិបតោន ដើម្បីយកខ្សាច់ ទៅលក់នៅខេត្តសៀមរាប កំពុងតែបំផ្លាញ ផ្លូវថ្នល់ផងដែរ។ តាមអាជីវករលក់ដូរ នៅផ្សារទន្លេបិទបានប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់បាន ឃើញរថយន្ត ដឹកខ្សាច់បើកចេញពី កន្លែងធ្វើអាជីវកម្ម តាមមាត់ទន្លេមេគង្គ ដោយបានបើក កាត់តាមផ្លូវបេតុង ក្នុងនោះក៏មានរថយន្ត ខ្លះមិនបានគ្របដែរ នៅពេលណាដែលបើកចេញ ទៅឆ្ងាយផុតពី ឃុំទន្លេបិទ នឹងត្រូវបានសមត្ថកិច្ច ចាប់ផាកពិន័យ ។

ចំពោះខ្សាច់ដែល ត្រូវបានជ្រុះរាយ នៅតាមផ្លូវបេតុង ក្នុងរយៈពេល១ ទៅ២ថ្ងៃនឹងត្រូវ គេបោសសម្អាត ដើម្បីចៀសវាង កុំឲ្យអ្នកជិះកង់ម៉ូតូ ត្រូវរអិលនោះ។ អាជីវករលក់ដូរ នៅផ្សារទន្លេបិទ ប្រាប់បន្តថា នៅក្នុងរដូវវស្សានេះខ្សាច់ និងគ្រួស គ្រាន់តែជ្រុះចេញពីរថយន្ត ហើយនៅពេលដែល ខែប្រាំងខាងមុខមកដល់ តាមផ្លូវចាក់ បេតុងត្រូវហុយ ធ្វើឲ្យពួកគាត់ លក់ដូរនៅតាមផ្លូវត្រូវហុយ ។

ជាមួយគ្នានោះដែរ ពួកគាត់សំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយធ្វើយ៉ាងរៀបចំ ដល់អ្នកបើកបរ រថយន្តដឹកខ្សាច់ និងម្ចាស់អាជីវកម្មខ្សាច់ ពេលដែលដឹកមួយជើងៗ ទាំងរថយន្តតូចធំ ត្រូវតែធ្វើយ៉ាងគ្របឲ្យ បានគ្រប់រថយន្តតែម្តង ដើម្បីចៀសវាង កុំឲ្យហុយនាំតែ ប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋដែល កំពុងតែលក់ដូរ នៅតាមចញ្ចើមថ្នល់។ រីឯមន្ត្រីសាធារណៈការ ខេត្តដែលកំពុង តែជួសជូលផ្លូវថ្នល់ ក្បែរស្ពានគីហ្ស៊ុណា នៅឃុំទន្លេបិទបានលើកហេតុផលថា ផ្លូវថ្នល់ដែល ស្រុតខូចនេះគឺ ដោយសារតែកៅស៊ូ អ៊ុតមិនសូវល្អ ហើយនិងកតា្តរថយន្ត ដឹកធ្ងន់ដូចជា រថយន្តដឹកខ្សាច់សណ្តោង រថយន្ដដឹកខ្សាច់ពេញមានទម្ងន់ ប្រមាណ៧០តោនឯណោះ ។

ចំណែកលោក ជា ចាន់តារា ប្រធានមន្ទីររ៉ែ និងឋាមពេល ខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៩ តុលា ២០១៦ថា កន្លងមករូបលោកធ្លាប់ បានធ្វើការណែនាំ ដល់ម្ចាស់អាជីវកម្មលក់ គ្រួសខ្សាច់នៅទន្លេបិទចំនួន៣លើក ត្រូវតែប្រើរបស់គ្របខ្សាច់ ឲ្យបានជិត ពេលដែលដឹកចេញយក ទៅកាន់គោលដៅណាមួយ។ ភាគច្រើនមានតែ រថយន្តពីខាងក្រៅ មកដឹកក្នុងនោះ មានដូចជា ស្រុកមេមត់ និងខេត្តព្រៃវែងមកដឹកយកទៅលក់ រូបលោកបានឆ្លងយោបល់ លោកអភិបាលខេត្តរួចហើយ ដើម្បីរៀបចំដាក់កន្លែង ត្រួតពិនិត្យរថយន្ត ដឹកគ្រួស-ខ្សាច់ ក្នុងនោះមាន ១-នៅក្រុងសួង និងនៅឃុំទន្លេបិទតែម្តង ដើម្បីទប់ស្កាត់រថយន្តមិនបាន គោរពតាមការណែនាំ។

ចំពោះរថយន្តណា ដែលដឹកលើសចំណុះ ត្រូវឲ្យកាយខ្សាច់ចេញ ហើយបើនូវតែផ្គើន គឺនឹងត្រូវចាប់ឃាត់ រថយន្តទុកតែម្តង៕

ដកស្រង់ពី៖ កោះសន្ដិភាព