Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងអាវុធហត្ថបង្រ្កាបរថយន្ត ២រថយន្ត បម្រុងលោតឆត្រ័ចេញ ទៅប្រទេសវៀតណាម

  • បោះពុម្ព

ត្បូងឃ្មុំ: កម្លាំង កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ សហការ ជាមួយមន្ត្រី ជំនាញរដ្ឋបាល ព្រៃឈើ បានបង្ក្រាប រថយន្តដឹកឈើ ចម្រុះបម្រុង ដឹកចេញ ទៅប្រទេស វៀតណាម ស្ថិតនៅចំណុច ភូមិព្រៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ចម្ងាយប្រមាណ ២.០០០ម៉ែត្រ ពីច្រករបៀងភូមិព្រៃ ) ។

មន្រ្តីអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា រថយន្តទាំងពីរ គ្រឿង ដែលសមត្សកិច្ច បង្រ្កាបបាន រួមមាន ១. រថយន្ត HYANDAI ប្រភេទ ៨តោន ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-2680 និងមួយគ្រឿង ទៀតម៉ាក រថយន្តប្រភេទ កែឆ្នៃ ១គ្រឿង គ្មានស្លាកលេខ ។

ក្រោយឃាត់រថយន្ត កម្លាំងសមត្ថកិច្ច បានឃាត់អ្នកបើកបរ និងកម្មករចំនួន ៦នាក់ ផងដែរ ។ បច្ចុប្បន្នកម្លាំងអ ហ បាននឹងកំពុង ធ្វើការប្រគល់ ឲ្យមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធី ៕