Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគបាលស្រុកមេមត់ ឃាត់ជនសង្ស័យ ២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន បញ្ជូនទៅតុលាការ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ កម្លាំងជំនាញ ប្រឆាំង គ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកមេមត់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានស្រាវជ្រាវ រហូតឈាន ដល់បង្ក្រាបករណីរក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវសារ ធាតុញៀន មួយកន្លែង ដោយឃាត់ខ្លួន ជនសង្ស័យ ២នាក់ ព្រមទាំងដកហូត បាននូវវត្ថុតាង ម្សៅក្រាមពណ៌ស និងគ្រឿងញៀន មួយចំនួនទៀត នៅឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន មាន ទី១. ឈ្មោះអ៊ុយ ឌី ហៅម៉ាប់ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិ ខ្នងក្រពើកើត ឃុំត្រមូង និងទី២. ឈ្មោះ ងួន ធី ហៅម៉ាប់ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ។ ក្រោយពីឃាត់ ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការ ឆែកឆេររកឃើញ និងដកហូត បាននូវវត្ថតាង ម៉្សៅក្រាម ពណ៌ស សង្ស័យថា ជាថ្នាំញៀនចំនួន ២៩កញ្ចប់ ។

បច្ចុប្បន្នជន សង្ស័យទាំង ២នាក់ រួមជាមួយ និងវត្ថុតាង ថ្នាំញៀន ត្រូវបាននាំទៅ កាន់អធិការដ្ឋាន នគរបាល ស្រុកមេមត់ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី បញ្ចូនទៅតុលាការ ៕