Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេងប្រុស-ស្រី ២នាក់ បងប្អូនបង្កើត នាំគ្នាចុះលេងទឹក ក្នុងរណ្ដៅលង់ស្លាប់ទាំង ២នាក់

  • បោះពុម្ព

ត្បូងឃ្មុំ៖ ក្មេងប្រុស-ស្រី ២នាក់ បងប្អូនបង្កើត ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ ១០ឆ្នាំ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បាននាំគ្នាទៅ លេងទឹកក្នុងរណ្ដៅ គ្រាដែលឪពុកម្ដាយ មិននៅផ្ទះ បណ្ដាលឲ្យលង់ទឹក ស្លាប់ ទាំង ២នាក់ មើលទៅគួរឲ្យអាសូរ រហូតក្មេងរងគ្រោះ អណ្ដែតឡើង ពីទឹកទើបមាន គេប្រទះឃើញ ដែលហេតុការណ៍នេះ កើតឡើងត្រង់ចំណុច រណ្ដៅជីកយកដី របស់ឈ្មោះ នង នឿន ស្ថិតក្នុង ភូមិថ្មពេជ្រទី៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

មន្ត្រីនគរបាល ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា កុមាររងគ្រោះ ទាំងពីនាក់បងប្អូន ទី១. ឈ្មោះ ហឿន សុខខួច ភេទស្រី អាយុ ១០ឆ្នាំ និងទី២ ហឿន កុយ ភេទប្រុស អាយុ ៨ឆ្នាំ មានឪពុកឈ្មោះ ចន ហឿន អាយុ ៤៧ឆ្នាំ (បច្ចុប្បន្នរកស៊ី នៅប្រទេសថៃ ) និងម្តាយឈ្មោះ ឆុន សំបូរ អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នូវក្នុងភូមិ កើតហេតុខាងលើ ។

ប្រភពបានឲ្យដឹងថា នៅប្រហែលជាម៉ោង ៨ព្រឹក ថ្ងៃកើតហេតុ ម្តាយក្មងរងគ្រោះ បានដើរទៅទិញម្ហូប ដោយទុកកូន ៗចំនួន ៤នាក់នៅផ្ទះ ចំណែកក្មេង រងគ្រោះទាំង ២នាក់បងប្អូន (កូនទី២ និងទី៣ ) បាននាំគ្នា ទៅដើរលេង លុះដល់វេលាម៉ោង ប្រហែលជា ១0ព្រឹកថ្ងៃដដែល ស្រាប់តែមាន ក្មេងម្នាក់ឈ្មោះ សប្បាយ លាងហេង អាយុ១៣ឆ្នាំ នៅភូមិជាមួយ បានជិះកង់មកពីស្រែ ក៏បានឃើញក្មេងរងគ្រោះ អណ្តែតក្នុងទឹក នៅកន្លែង កើតហេតុ ក៏បានមកប្រាប់ អាណាព្យាបាល ក្មេរងគ្រោះតែម្តង ។ ឮ

ក្រោយពីកើតហេតុ កម្លាំងជំនាញ បច្ចេកទេសនគរបាល ស្រុកត្បូងឃ្មុំ បានចុះទៅធ្វើ ការត្រួតពិនិត្យ រួចប្រគល់សពៃ ក្មេងរងគ្រោះទាំង ២នាក់ ឲ្យក្រុមគ្រួសារ យកទៅធ្វើរបុណ្យ តាមប្រពៃណី ៕