Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យម៉ូតូគេចពន្ធ ក្នុងស្រុកមេមត់

  • បោះពុម្ព

 ត្បូងឃ្មុំ៖ លោក នូ ស៊ីថា ប្រធាន សាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំង មន្ត្រីក្រោមឱវាត ចុះត្រួតពិនិត្យ ម៉ូតូគេចពន្ធ ដែលក្រុមអាជីវករ បានដាក់តាំង លក់នៅចំណុច តាមដងផ្លូវជាតិលេខ៧ ស្ថិត ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ជាលទ្ធផលកម្លាំង ប្រមូលម៉ូតូ គេចពន្ធបាន ចំនួន ៥៤គ្រឿង ។

លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបានបញ្ជាក់ ឲ្យដឹងថា បន្ទាប់ពីយើងបាន ដាក់ភ្នាក់ងារ ស៊ើបអង្កេត ដឹងថា នៅតាមអាជីវកម្ម ដ្ឋានលក់ម៉ូតូ មួយចំនួន មានតាំង ដាក់លក់ម៉ូតូ គេចពន្ធភ្លាម លោកបានរៀប ចំដឹកនាំកម្លាំង មន្ត្រីក្រោមឱវាត សហការជាមួយ កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្ត រួមមានកម្លាំងនគរបាល សេដ្ឋកិច្ចខេត្ត កម្លាំងនគរបាល អន្តរាគមន៍ខេត្ត និងមានការឯកភាពពី លោកព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តផងដែរ ។

លោក ប្រធានសាខា បានឲ្យដឹងទៀតថា កន្លងមកអង្គភាព យើងបានធ្វើការ លើកទឹកចិត្ត ឲ្យពួកគាត់ មកស្ម័គ្រចិត្តបង់ពន្ធ យើងបានធ្វើការ ផ្សព្វផ្សាយ តាមវិទ្យុ និងទូរទស្សន៍ ដល់អាជីវកម្មដ្ឋានជាច្រើនដង មកហើយ ដើម្បីអំពាវនាវ ឲ្យគាត់ចូលខ្លួនមក បង់ពន្ធដោយស្ម័គ្រចិត្ត ព្រោះយើងធ្វើការ តាមដំណាក់កាលៗ កន្លងមកក៏ធ្លាប់ មានបងប្អូនស្ម័គ្រចិត្ត បង់មួយចំនួនរួចដែរ ហើយក៏នៅមាន អ្នកប្រើខុសច្បាប់នៅ តែបន្តលក់ដូរ ទើបយើងបង្ក្រាប តែម្តង ។

កម្លាំងបានធ្វើការ បានត្រួតពិនិត្យ គ្រប់អាជីវកម្ម ដ្ឋានទាំងអស់ ក្នុងនោះជាលទ្ធផល កម្លាំងយើងបាន ត្រួតពិនិត្យអាជីវកម្ម ដ្ឋានចំនួន ១២កន្លែង និងឃ្លាំងស្តុក ម៉ូតូចំនួន៥ ក្នុងស្រុកមេមត់ បានរកឃើញ ម៉ូតូគេចពន្ធចំនួន ៥៤គ្រឿង មាន៣ប្រភេទ រួមមាន ហុងដាវ៉េវ ហុងដាស្គុបពី និងយ៉ាវម៉ាហា បច្ចុប្បន្នកម្លាំង បានដឹកយកមក រក្សាទុកនៅសាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ ។ ចំណាត់ការនេះ គឺតម្រូវឲ្យម្ចាស់ អាជីកម្មត្រូវមក បំពេញកាតព្វកិច្ច ពន្ធអាករ និងពិន័យតាមច្បាប់ ជាធរមាន ។

លោកប្រធានសាខា ស្នើឲ្យអាជីវករ អាជីវកម្មដ្ឋាន ទាំងអស់ រង់ចាំសេចក្តីសម្រេច ចូលខ្លួនមកបំពេញ ពន្ធអាករ តាមច្បាប់ ជាធរមាន ។ ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ ម៉ូតូខុសច្បាប់ទាំងអស់ ក៏ត្រូវមកបំពេញ កាតព្វកិច្ចពន្ធ អាករដូចគ្នាអីចឹងដែរ នៅសាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ ៕