Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លាំងនគរ បាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយ នគរបាល សេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបភេសជ្ជៈ ប្រភេទខារ៉ាបាវ កំប៉ុងចំនួន ១២៩កេះ ដែលសិត្ថ នៅផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ ៖ កំលាំងនគរ បាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយ នគរបាល សេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបភេសជ្ជៈ ប្រភេទខារ៉ាបាវ កំប៉ុងចំនួន ១២៩កេះ ដែលឈ្មួញលួចនាំ ចូលពី ប្រទេសវៀតណាម យកមកស្តុក ចែកចាយខុសច្បាប់ រំលោភលើ កម្មសិទ្ធិបញ្ញា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដែលសិត្ថ នៅផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្រោយការដឹកនាំ ដោយ ព្រះរាជអាជ្ញារង ប៉ុក ដារ៉ា និងលោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយ កដ្ឋាននគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលចូលរួមដឹកនាំ បង្ក្រាបលើករណីនេះ បានអោយដឹងថា ក្រុមហ៊ុន តាំង សេងហួត ជាក្រុមហ៊ុន ទទួលសិទ្ធិផ្ដាច់មុខ ក្នុងការនាំចូលភេសជ្ជៈ ប្រភេទខារ៉ាបាវ ពីប្រទេសថៃ យកមកចែកចាយ នៅក្នុង ប្រទេសកម្ពុជា ។ ប៉ុន្តែបែរជាមានឈ្មួញ មួយចំនួន លួចនាំចូល ភេសជ្ជៈ ប្រភេទខារ៉ាបាវ ដូចគ្នានេះ ពីប្រទេសជិតខាងផ្សេងទៀត យកមកចែកចាយ រំលោភលើកម្មសិទ្ធិ បញ្ញាទៅវិញ ។

ក្នុងនោះក្រោយ ក្រុមហ៊ុនប្ដឹង និងទទួលបានបញ្ជា ពីលោកឧត្តម សេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយក ដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ លោកបានដឹកនាំ កំលាំង ធ្វើការស្រាវជ្រាវ រហូតឈានដល់ការ ចុះឆែកឆេរ រកឃើញបទល្មើស ជាក់ស្ដែងតែម្ដង ស្ថិតនៅផ្ទះគ្មាន លេខក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយមានម្ចាស់ឈ្មោះ វួច ឡេង។ បច្ចុប្បន្ន ភេសជ្ជៈខារ៉ា បាវខាងលើ ត្រូវបានកំលាំង សមត្ថកិច្ច ដកហូតយកមករក្សាទុក ដើម្បីអនុវត្ត តាមច្បាប់បន្ត ៕

ដកស្រងពី៖ដើមអម្ពិល