Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋាភិបាល​គ្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ដែល​ត​ភ្ជាប់​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូង​ឃ្មុំ​

  • បោះពុម្ព

តាមគម្រោង របស់រាជរដ្ឋាភិបាល ស្ពានឆ្លងកាត់ ទន្លេមេគង្គ ថ្មីមួយទៀត នឹងត្រូវដាក់ ឲ្យសាងសង់ បន្ទាប់ពីធ្វើការ ការសិក្សារួចរាល់។

នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ខែឧសភា ក្នុងឱកាស ដែលលោក ទៅត្រួតពិនិត្យ ផ្លូវថ្នល់ក្នុង ខេត្តកំពង់ចាម, ត្បូងឃ្មុំ និងខេត្តព្រៃវែង។ 

 ស្ពានឆ្លងទន្លេ មេគង្គថ្មីនេះ នឹងតភ្ជាប់ផ្លូវ ៧១C ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បួងឃ្មុំ។ ហើយថវិកា សាងសង់ស្ពាននេះ គឺជាប្រាក់ កម្ចីពីរដ្ឋាភិបាលចិន។ នេះជាអះអាង របស់លោក ស៊ុន ចាន់ថុល។ ប៉ុន្តែទោះ យ៉ាងណា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន រូបនេះ មិនទាន់  អាចបញ្ជាក់ ពីប្រវែងស្ពាន និងចំនួន ទឹកប្រាក់ សាងសង់បានទេ ដោយលោកបញ្ជាក់ថា គម្រោងនេះ ស្ថិតក្នុងការ សិក្សានៅឡើយ។

ក្រៅពីការ សាងសង់ស្ពាន លោក ស៊ុន ចាន់ថុល ក៏បានលើកឡើង ពីគម្រោងពង្រីក ផ្លូវជាតិលេខ ៧១C ប្រវែង ១០៣ គីឡូម៉ែត្រ ដោយឆ្លងកាត់ ស្រុកចំនួន៤គឺ ស្រុកចម្ការលើ និងស្រុកស្ទឹងស្រង់ ខេត្តកំពង់ចាម ដល់ស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំពោះផល ប៉ះពាល់ពី គម្រោងអភិវឌ្ឍន៍ ទាំងនេះ លោក ស៊ុន ចាន់ថុល អះអាងថា រាជរដ្ឋាភិបាល នឹងដោះស្រាយជូន ប្រជាពលរដ្ឋ៕



ដកស្រង់ពី៖ TmeyTmey