Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ចំណុចលើ ផ្លូវលេខ៧៣ ស្ថិតក្នុងភូមិទួលកណ្តោលត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ កម្លាំងនគរបាល ស្រុកត្បូងឃ្មុំ បានស្ទាក់ចាប់ខ្លួនមេក្លោងជួញដូរថ្នាំញៀន១ករណី ក្នុងប្រតិបត្តិការនេះដែរ កម្លាំងបានឃាត់ ខ្លួនជនសង្ស័យ បានចំនួន២នាក់ និងដកហូត វត្ថុតាងថ្នាំញៀន បានមួយចំនួន ធំផងដែរ ។

លោក វរៈសេនីយ៍ត្រី ឡុង សារិន អធិការរង ស្រុកត្បូងឃ្មុំ បានបញ្ជាក់ ឲ្យដឹងថា ជនសង្ស័យជា មេក្លោងជួញ ដូរថ្នាំញៀន ទាំងពីរនាក់ រួមមាន៖ ១-ឈ្មោះ ជឹម ឡន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ និងជនសង្ស័យទី២-ឈ្មោះ ទូច ស្រីល័ក្ខ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិជើងឡង ក្រុងសួង សង្កាត់សួង ខេត្តត្បូងឃ្មុំ ។

ក្នុងខណៈពេល កំពុងធ្វើ សកម្មភាព ដឹកជញ្ជូនថ្នាំញៀន យកទៅជួញដូរ នៅក្នុងទឹក ដីឃុំជីគរ កម្លាំងបាន ស្ទាក់ចាប់ឆែកឆេរ ដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន បានចំនួន២៥កញ្ចប់ (ធំ៤កញ្ចប់ និងតូច២១កញ្ចប់) និងដកហូត ឧបករណ៍ប្រើប្រាស់ វេចខ្ចប់ គ្រឿងញៀនមួយ ចំនួនផងដែរ ។

បច្ចុប្បន្ន មុខសញ្ញា ទាំង២នាក់ សមត្ថកិច្ច ជំនាញនគរបាល ស្រុកត្បូងឃ្មុំ កំពុងសាកសួរ កសាងសំណុំរឿងបញ្ជូនទៅ តុលាការផ្តន្ទា ទោសតាមច្បាប់ ៕ សាន វិឡែម ១២.៥.២០១៦