Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​ ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ នៅ​ក្រុងសួង

  • បោះពុម្ព

ត្បូងឃ្មុំ៖ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុងសួង បានបើកប្រតិបត្តិការណ៍បង្ក្រាប ករណីរក្សាទុកប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ឧសភា ២០១៦ នៅចំណុចបារុងយាមកៅស៊ូ ឡូលេខ ០១១B ស្ថិតនៅក្នុងភូមិទី១៨ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ដោយឃាត់ ខ្លួនជនសង្ស័យ បានចំនួន ៣នាក់៖ ១- ឈ្មោះ យ៉ុន ឃុនទ្រី ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិជ្រៃបិទមាស សង្កាត់សួង ២- ឈ្មោះ ហោ វ៉ាង ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិធ្លក សង្កាត់សួង ៣- ឈ្មោះ ភាព វល័ក្ខ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិ៣១០ សង្កាត់សួង ក្រុងសួង ក្នុងការឃាត់ខ្លួន ជនសង្ស័យខាងលើ សមត្ថកិច្ចបាន ធ្វើការដកហូត នូវវត្ថុតាង ថ្នាំញៀន ប្រភេទ ម្សៅក្រាម ពណ៌សចំនួន២ កញ្ចប់តូច និងឧបករណ៍ ប្រើប្រាស់ គ្រឿងញៀន មួយចំនួនទៀត ។ បច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ រួមជាមួយ វត្ថុតាងថ្នាំញៀន ត្រូវបាន សមត្ថកិច្ចកំពុងចាត់ ការតាម នីតិវិធីច្បាប់ ៕