Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទុស្សេខ្សែភ្លើងឆេះផ្ទះ២ខ្នង អស់ទាំងស្រុង ស្រុកពញាឮ ខេត្តកណ្តាល

  • បោះពុម្ព

កណ្តាល៖ ផ្ទះពីរខ្នង និងម៉ូតូ២គ្រឿង ត្រូវបានអគ្គីភ័យ ឆាបឆេះអស់ ទាំងស្រុង កាលពីវេលាម៉ោង២០និង ៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ស្ថិតនៅ ចំណុចភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល នគរបាលបាន សន្និដ្ឋានថា ការឆាបឆេះនេះ បណ្តាលមកពី ឆ្លងទុស្សេខ្សែភ្លើង ។

ម្ចាស់ផ្ទះមាន ឈ្មោះ ភួង មិន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុ និងម្ចាស់ផ្ទះ១ ខ្នងទៀត ឈ្មោះមិន មឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុ នគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងតែនៅផ្ទះ សុខៗស្រាប់តែ មានអណ្តាត ភ្លើងឆាបឆេះឡើង ភ្លាមៗនោះប្រជាពលរដ្ឋ អ្នកជិតខាងបានជួយ ដងទឹកជះតែអណ្តាតភ្លើង មិនថយចុះ នោះទេក្រោយ មកទើបរថយន្ត ពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាល ចំនួន២គ្រឿង ទៅដល់ទើបបាញ់ រលត់ទៅវិញ ប៉ុន្តែផ្ទះទាំងពីរខ្នងត្រូវ រងការខូចខាត អស់ទាំងស្រុងទៅហើយ ។

នគរបាលបានបន្តថា សម្ភារៈដែល ខូចខាតនោះផ្ទះ ២ខ្នង មានទំហំ ៦ម៉ែត្រ×៧ម៉ែត្រ កំពស់៥ម៉ែត្រ ដំបូលប្រកសង្ក័សី ជញ្ជាំងក្តារ និងម៉ូតូ២គ្រឿង ផងដែរ ទី១ម៉ាកសេ១២៥ និងទី២ម៉ាកគុបមូល មិនបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់ មនុស្សនោះទេ ៕ 


\

ដកស្រង់ពី៖ ដើមអម្ពិល