Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជួញដូរគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត

  • បោះពុម្ព

 ត្បូងឃ្មុំ៖ នៅរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាល ស្រុកត្បូងឃ្មុំ បានឆ្មក់ចាប់ខ្លួន មេក្លោង ជួញដូរថ្នាំញៀន ដែលទើប ដោះលែង ពីពន្ធនាគារ ចំណុចផ្ទះ ឈ្មោះ ណៃ បូរី ស្ថិតក្នុង ភូមិជប់ទី១ ឃុំជប់ ស្រុក /ខេត្តត្បូងឃ្មុំ  ។

លោក វរៈសេនីយ៍ត្រី ឡុង សារិន អធិការរង ព្រហ្មទណ្ឌ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា លទ្ធផល ប្រតិបត្តិការ កម្លាំងបាន ឃាត់ខ្លួន ជនសង្ស័យ បានចំនួន ២នាក់ រួមមាន ៖ ១-ឈ្មោះ អៀង វ៉ាន់ណូ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ (ទើបដោះលែង ពីពន្ធនាគារ) ។

និងទី២-ឈ្មោះ ណៃ បូរី ហៅ កូយ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ ជប់ទី១ ឃុំចប់ ស្រុកត្បូងឃ្មុំ ។ ក្នុងខណៈពេល កំពុងដោះដូរ ថ្នាំញៀន នៅក្នុងផ្ទះ កម្លាំងបាន ដកហូតម្សៅក្រាម ពណ៌ស សង្ស័យថ្នាំញៀន បានចំនួន ៧១កញ្ចប់ (ធំ៣ តូច ៦៨កញ្ចប់ ) ជញ្ជីងអេឡិច ត្រូនិច ចំនួន ១គ្រឿង ឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់ គ្រឿងញៀន មួយចំនួនផងដែរ  ។ បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ សមត្ថកិច្ចជំនាញ នគរបាល ស្រុកត្បូងឃ្មុំ កំពុងសាកសួរ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស តាមច្បាប់ ៕