Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំដឹកនាំមន្រ្តីក្រោមឱវាទចុះទៅពិនិត្យការខួងអណ្តូងទឹកជូនប្រជាពលរដ្ឋនៅឃុំទឹកជ្រៅ ស្រុកតំបែរ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ខណៈដែល ប្រជាពលរដ្ឋ កំពុងជួបបញ្ហា ខ្វះទឹកប្រើប្រាស់ ក៍ដូចជា ឆ្លើយតបទៅ នឹងការអំពាវ នាវពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត ហាក់ សុខមករា បានដឹកនាំមន្រ្តីក្រោមឱវាទ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត រួមទាំងអាជ្ញាធរ មូលដ្ឋាន ចុះទៅពិនិត្យការ ខួងអណ្តូងទឹក ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិមេស និងភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ដែលជាអំណោយ ដ៍ថ្លៃថ្លារបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់បម្រើ ជូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ ។