Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលស្រុកត្បូងឃ្មំុចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ពេលកំពុងដោះដូរថ្នាំញៀន

  • បោះពុម្ព

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាង ជាថ្នាំញៀន ត្រូវបានកម្លាំង នគរបាលស្រុកត្បូងឃ្មំុ ធ្វើរការឆ្មក់ចាប់ ឃាត់ខ្លួនក្នុង ខណះពេលដែល ជនសង្ស័យរូបនេះ កំពុងលក់ និងដោះដូរថ្នាំញៀន នៅកៀនជញ្ជាំង ក្រៅផ្ទះ ។ ប្រតិបត្តការនេះ ធ្វើរឡើងនៅ វេលាម៉ោង ៥ៈ៣៥នាទី ល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យ ក្នុងនៅភូមិស្លាបក្តោង ឃុំជប់ ស្រុក_ត្បូងឃ្មំុ ។

លោក ឡុង សារិន អធិការរង នគរបាល ស្រុកត្បូងឃ្មំុ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច នគរបាល ស្រុកត្បូងឃ្មុំ យើងបានឆ្មក់ចាប់ខ្លួន មេក្លោងជួញដូរ ថ្នាំញៀន ឈ្មោះ ឡុង អឿន ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិ ស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ក្នុងខណៈពេលដែល ជនសង្ស័យ កំពុងដោះដូរថ្នាំញៀន នៅកៀនជញ្ជាំងក្រៅផ្ទះ ។

លោកបន្តថា ជាមួយគ្នានេះ កម្លាំងនគរបាល ជំនាញបានធ្វើរ ការដកហូូត នូវម្សៅក្រាមពណ៍ស សង្ស័យជាថ្នាំញៀន បានចំនួន 0៧ កញ្ចប់ ជញ្ជីងអេឡិចត្រូនិច ចំនួន 0១ និងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។ លោកអធិការរង ក៏បានបញ្ជាក់ បន្ថែមឲ្យដឹងថា ហើយបច្ចុប្បន្ន មុខសញ្ញា ឈ្មោះ ឡុង អឿន សមត្ថកិច្ចជំនាញ នគរបាល ស្រុកត្បូងឃ្មុំ កំពុងសាកសួរ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ ៕