Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនិច្ចាវាសនាសត្វស្វា! សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្ត Highlander ដឹកសត្វស្វា៤៣ក្បាលប្រុងទៅវៀតណាម

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ សង្កាតតំបែរ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងឃាត់រថយន្ត Highlander មួយគ្រឿង កំពុងដឹកសត្វស្វាចំនួន៤៣ក្បាល ប្រុងនាំយកទៅលក់នៅវៀតណាម។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំលោក ហៀង សុភក្រ្ត។ លោកវរសេនីយទោ ជួន ផល្លី ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន នៃការដឹកជញ្ជូនសត្វស្វាទាំងនេះ កម្លាំងរបស់លោក បានសហការជាមួយមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ចុះទៅទប់ស្កាត់រហូតឃាត់រថយន្តជនល្មើស ខណៈអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់។ ក្រោយបង្ក្រាប និងរកឃើញសត្វស្វាដែលចងដាក់ស្បោង ទាំង៤៣ក្បាល មើលទៅគួរឲ្យសង្វេគនោះ ខាងក្រុមការងារបានប្រគល់ជូនទៅមន្រ្តីរដ្ឋបាលព្រៃឈើ ដើម្បីយកទៅជូនខាងក្រុមអភិរក្សសត្វ ចាត់ការបន្តទៀត៕