Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្ដម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិ នៅឃុំចំនួន២ គឺ ឃុំរកាពប្រាំ និងឃុំជប់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ដើម្បីបង្កើនភាពស្និទ្ធស្នាលអោយកាន់តែជិតស្និទ្ធជាមួយមេឃុំ មេភូមិ ក៍ដូចជាធ្វើអោយតាមបណ្តាភូមិឃុំកាន់តែមានប្រសិទ្ធភាពការងារ និងដើម្បីយល់អោយកាន់តែច្បាស់នូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម បា្រជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អមដំណើរដោយ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ ក្នុងឃុំចំនួន២គឺ ឃុំរកាពប្រាំ និងឃុំជប់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។