Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាបាទក្រហមខេត្តត្បូងឃ្មុំចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះ

  • បោះពុម្ព

នៅរសៀលថ្ងៃ សៅរ៏ទី២៣ ខែមេសា ឆ្នាំ២០១៦ លោក ហីុ សុវណ្ណ នាយនប្រតិបត្តិសាខា កាបាទក្រហមខេត្តត្បូងឃ្មុំ និងជាតំណាង របស់លោកជំទាវ ឡេង សុខា ប្រធានស្តីទី គណ:កម្មាធិការសាខា កាកបាទក្រហមខេត្ត

ព្រមទាំងសហការី បានអញ្ជើញចុះ សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ជូនគ្រួសាររងគ្រោះ ដោយអគ្គិភ័យ ឆាបឆេះផ្ទះ ទាំងស្រុងចំនួន៤ល្វែង ស្មើនឹង៣គ្រួសារ នៅភូមិផ្សារពងទឹក ឃុំត្រពាំងឬស្សី ស្រុកត្បូងឃ្មុំ បានឆាបឆេះកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១០ និង៣០នាទីយប់ ។ អំំណោយចែកជូនមាន ៤គ្រួសារ, ពីព្រោះ១គ្រួសារ ម្តាយម្ចាស់ផ្ទះល្វែងទី៤ មកទទួលអំណោយ ។
គ្រួសារទី១ឈ្មោះ. ឃេឿន ណារុំអាយុ៣៩ឆ្នាំ ភេទប្រុស ផ្ទះមានទំហំ៧mx១២ m, គ្រួសារទី២ឈ្មោះ ហ៊ុន សាប៊ិ អាយុ ៤៣ឆ្នាំ ភេទប្រុស ទំហំផ្ទះ ៥mx១២m , គ្រួសារ ទី៣ឈ្មោះហុឹម សុធា អាយុ៣៧ឆ្នាំ ភេទស្រី ទំហំផ្ទះ ៧mx១២m, គ្រួសារទី៤ឈ្មោះ ណយ យ៉ែម អាយុ ៧៦ឆ្នាំ ភេទស្រី ទំហំផ្ទះ១០mx១២m និងសម្ភារ:ប្រេើប្រាស់ ក្នុងផ្ទះខូចខាតទាំងស្រុង។អំណោយទាំងនោះរួមមាន: 
ក្នុង១គ្រួសារទួលបាន: 
អង្ករ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ត្រីខ១០កំប៉ុង, មី១កេះ, អំបិល១គ.ក, សាប៊ូម្សៅ១គ.ក, សារុង១, មុង១, ភួយ១, ក្រមា១, តង់កៅស៊ូ១, កន្ទេលជ័រ១, ធុងទឹកជ័រ១, ឆ្នាំងបាយ ១, និងថវិកា ២០ម៉ឺនរៀល ។
លោកជំទាវ ទេព បូរ៉ាមុីន ក្រុុមការងាថ្នាក់ កណ្តាលចុះជួយ ឃុំបានផ្តល់ជូន ក្នុង១គ្រួសារ នូវអង្ករ២៥ គ.ក, សារុង២ និងថវិកា១០ម៉ឺនរៀល ផងដែរ។