Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គីភ័យលេបត្របាក់ផ្ទះ ចំនួន៤ រាបដល់ដី ទាំងយប់ និងបំផ្លាញទ្រព្យសម្បត្តិទាំងស្រុង

  • បោះពុម្ព

ត្បូងឃ្មុំ៖ អគ្គីភ័យបានឆាបឆេះ ផ្ទះលក់ដូររបស់ អាជីវករចំនួន៤ផ្ទះ នៅផ្សារភូមិពងទឹក ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ហេតុការណ៍នេះ បណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិទាំងស្រុក តែមិនបណ្តាលឲ្យ ប៉ះពាល់ដល់ ជីវិតមនុស្សឡើយ ។

លោក អនុសេនីយ៍ឯក សេង មិ នាយប៉ុស្តិ៍នគរបាល រការពប្រាំបាន ឲ្យដឹងថា ផ្ទះ ចំនួន៤ រួមមាន៖

១-ផ្ទះឈ្មោះ ឃឿន ណារុំ ភេទប្រុស អាយុ៣៩ឆ្នាំ ឆេះអស់ផ្ទះទំហំ ៧គុណ១២ម៉ែត្រ ធ្វើពីឈើប្រក់សង្ក័សី (ផ្ទះលក់ឥវ៉ាន់ចាប់ហួយ) សរុបខូចខាត ប្រមានជាង៥០០០០ (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិច) ។

២-ផ្ទះឈ្មោះ ហ៊ុន សាប៉ី ភេទប្រុស អាយុ៤៣ឆ្នាំ ឆេះអស់ទំហំ៥ គុណ១២ម៉ែត្រ ធ្វើពីដែកប្រក់សង្ក័សី (ផ្ទះលក់ជួសជុលទូរស័ព្វដៃ) ការខូចខាតកំណត់ មិនទាន់បានព្រោះ ម្ចាស់មិននៅ ។

៣-ផ្ទះឈ្មោះ ហ៊ុន សំឡូត ហៅចិន ភេទប្រុស អាយុ៣១ឆ្នាំ ឆេះអស់ចំនួន២ផ្ទះជាប់គ្នា ទំហំស្មើនឹង ១០មគុណ១២ម៉ែត្រ ធ្វើពីឈើ ប្រក់ដែកសង្ក័សី មានតយ៉ាបដែកខាងមុខ កំណត់ការខូចខាត មិនបានព្រោះ ម្ចាស់មិននៅ ។ លោកនាយប៉ុស្តិ៍ បានបញ្ជាក់ឲ្យ ដឹងទៀតថា ករណីអគ្គីភ័យ នេះបានរលត់ ទាំងស្រុងនៅម៉ោង ពាក់កណ្តាលយប់ ដោយមានរថយន្ត ពន្លត់អគ្គីភ័យរបស់ ស្នងការខេត្តត្បូងឃ្មុំ ចំនួន១គ្រឿង និងឡានទឹក ចំការកៅស៊ូតាប៉ាវ១គ្រឿង ប្រើប្រាស់ទឹកអស់១០ឡានផងដែរ ។

ហើយមូលហេតុ បណ្តាលមកពី ឆ្លងចរន្តអគ្គីសនី ៕ សាន វិឡែម ២៣.៤.២០១៦