Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍ ចែកជូនគ្រួសារជនរងគ្រោះ នៅស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្ត្តត្បុងឃ្មុំ

  • បោះពុម្ព

តត្បូងឃ្មុំ: នៅរសៀល ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៦ លោកជំទាវ ឡេង សុខា ប្រធានស្តីទី គណ:កម្មាធិការ សាខាកាកបាទ ក្រហម ខេត្តត្បូងឃ្មុំ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានកិត្តិយស សាខាកាកបាទ ក្រហមខេត្តត្បូងឃ្មុំ

 ព្រមទាំងសហការី បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៍ ជូនគ្រួសារ សពឈ្មោះ អ៊ុង សុរិយា នៅភូមិសន្ទៃ២ ឃុំកក់ ស្រុកពញាក្រែក ដែលបានទទួល មរណ:ភាព កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ដោយរោគាពាធ ។

បន្ទាប់មក លោកជំទាវ និងសហការី បានបន្តដំណើរមក ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នាំយកអំណោយ មនុស្សធម៍មក ជូនជនរងគ្រោះ ១គ្រួសា ឈ្មោះលោក ឈន់ ឈេឿន អាយុ ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ញ៉ ស៊ីណា អាយុ៣៥ឆ្នាំ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រងគ្រោះ ដោយអគ្គិភ័យឆាបឆេះ ផ្ទះទាំងស្រុង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៦ វេលាម៉ោង៧ និង៣០នាទីយប់ ។

ផ្ទះនោះធ្វើអំពី ឈើប្រកក្បេឿង ទំហំ7x8 m និងសម្ភារ:ប្រេើប្រាស់ ក្នុងផ្ទះមួយចំនួន ។ អំណោយទាំងនោះ រួមមាន: ១-ចូលបុណ្យសព: អង្ករ២៥គ.ក , ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ១កេះ, មី ១កេះ, និងថវិកា ៣០ម៉ឺនរៀល ក្នុងនោះថវិកា អនុសាខាស្រុក ពញាក្រែក ១០ម៉ឺនរៀល ផងដែរ ។

២- គ្រួសារឆេះ ផ្ទះទាំងស្រុង : អង្ករ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ត្រីខ១០កំប៉ុង, ទឹកសុទ្ធ១កេះ, អំបិល១គ.ក, សាប៊ូម្សៅ១គ.ក, សារុង១, មុង១, ភួយ១, ក្រមា១, តង់កៅស៊ូ១, កន្ទេលជ័រ១, ធុងទឹកជ័រ១, ឆ្នាំងបាយ ១, ឆ្នាំងសម្លរ១ , និងថវិកា ២០ម៉ឺនរៀល ៕