Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញៀវទេសចរណ៍ឆ្នាំ២០១៦នេះ ថយចុះជាងឆ្នាំ២០១៥

  • បោះពុម្ព

ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ មានរមណីដ្ឋាន ចំនួន ៥កន្លែង រួមមាន៖ ១.រមណីយដ្ឋាន ហ្លួងស្តេចកន ២. រមណីយដ្ឋាន ទឹកធ្លាក់ហោង ៣.រមណីយដ្ឋាន ព្រះធាតុបាស្រី  ៤.រមនីយដ្ឋាន កែឆ្នៃខ្នងក្រពើ និង ទី៥. ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ។

ក្នុងឱកាស បុណ្យចូលឆ្នាំ ខ្មែរប្រពៃណីជាតិនេះ មានភ្ញៀវទេសចរ មកលេងកំសាន្ត តិចជាងឆ្នាំទៅ ដោយមូលហេតុ អាកាសធាតុក្តៅខ្លាំង ខុសពីធម្មតា ពិបាកធ្វើដំណើរកំសាន្ត ។ លោក អឿន រិទ្ធ ប្រធានមន្ទីរ ទេសចរខេត្តបានឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរណ៍ ចំនួន ៤៤២៥នាក់ ហើយសម្រាប់ ឆ្នាំ២០១៦នេះ ភ្ញៀវទេសចរណ៍ មានចំនួន ២៦៤៣នាក់ បើប្រៀបធៀប និងឆ្នាំ២០១៥ មានការថយចុះ៤០.៣%  ។

លោកប្រធាន បានបន្តទៀតថា វិស័យទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ ក្នុងរយៈពេល ៤ថ្ងៃកន្លងមក ពិសេស ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០១៦ មានភ្ញៀវទេសចរមកទស្សនា តាមតំបន់រមណីដ្ឋាន កត្តាដែលនាំ ឲ្យមានភ្ញៀវទេសចរ សំខាន់គឺ ខេត្តមានសន្តិសុខ សុវត្ថិភាពល្អ ហេដ្ឋារចនាសម័្ពន្ធ ល្អប្រសើរ និងមន្ទីរបានចាត់ មន្ត្រីដោយសហការ ជាមួយមន្ទីរ វប្បធម៌ សិល្បៈ និងមន្ត្រីសមត្ថកិច្ច នៅក្នុងតំបន់រមណីយដ្ឋាននានា ក្នុងខេត្តរៀបចំ សំអាតបរិស្ថាន និងណែនាំ ឲ្យអាជីវករទាំងអស់ ត្រូវយកសំរាមទុក ក្នុងធុងសំរាម និងអនាម័យ លើចំណីអាហារ កុំតំឡើងថ្លៃ និងកត់ត្រាចំនួនភ្ញៀវ ផងដែរ ៕