Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធនិងលោកជំទាវ អញ្ជើញចុះសំណោះសំណាលជាមួយកុមារពិការភ្នែក កុមារគថ្លង់ កុមារកំព្រា នៃអង្គការគ្រួសារថ្មី និងមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម

  • បោះពុម្ព

“ក្មួយៗដែល ជាកុមារ កំព្រាគថ្លង់ ទោះបីជា ក្មួយៗ ពិការរូបរាង កាយមែនពិត តែដួងចិត្ត ក្មួយៗមិន បានពិការទេ ក្មួយៗក្រលេក ទៅមើល ថ្នាក់ដឹកនាំ ក៍ដូចជា ឧកញ៉ា ឯកឧត្តម ជាច្រើន គឺសុទ្ធតែ ចេញពី កុមារកំព្រា ដូចនេះ ក្មួយៗត្រូវ ខិតខំប្រឹង ប្រែងរៀនសូត្រ ក្រេបយក ចំណេះវិជ្ជា ដើម្បីអនាគត របស់ខ្លួនផ្ទាល់ អោយសាកសម ជាទំពាំងស្នង ឬស្សី ជាសសរទ្រូង ប្រទេសជាតិ” នេះជាប្រសាសន៍ ដ៍មាន អត្ថន័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក្នុងឳកាស ឯកឧត្តម និងលោកជំទាវ អញ្ជើញ ចុះសំណោះ សំណាលជាមួយ កុមារពិការ ភ្នែក កុមារគថ្លង់ កុមារកំព្រា លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃអង្គការ គ្រួសារថ្មី និងមណ្ឌល កុមារកំព្រា ខេត្តកំពង់ចាម នៅសាលា កុមារពិការ ភ្នែក ឬកុមារគ ថ្លង់កំពង់ចាម នៃអង្គការ គ្រួសារថ្មី នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ ។ ស្ថិតនៅក្នុង ឳកាសដ៍មាន អត្ថន័យនោះដែរ ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោក ស ស៊ីណា និងលោកស្រី ព្រមទាំង ប្រធានមន្ទីរ ព័ត៌មានខេត្ត កំពង់ចាម និងស្ទឹងត្រែង តំណាង មន្ត្រីក្រោម ឳវាទទាំងអស់  បានអញ្ជើញ ជូនពរឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ នាឳកាស ពិធីបុណ្យ ចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំវក ឆ្នាំ២០១៦នេះ ៕