Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់កូនអាយុ ២ខែ បោកទៅលើដីស្លាប់ ដោយសារប្រចណ្ឌប្រពន្ធ ថាមានសាហាយ

  • បោះពុម្ព

ត្បូងឃ្មុំ៖ បុរសម្នាក់ បានលើក កូនប្រុសបង្កើត របស់ខ្លួនអាយុ ២ខែ ពីក្នុងអង្រឹង ហើយបោក ទៅលើដី បណ្តាលឲ្យ ស្លាប់យ៉ាង អាណោចអាធ័ម ដោយសារតែ ប្រចណ្ឌប្រពន្ធថា មានសាហាយ ។

អំពើមនុស្សឃាត ដោយចេតនានេះ បានកើតឡើង កាលពីវេលា ម៉ោង៧ និង៣០នាទី យប់ថ្ងៃទី១៥ ខែមិនា ២០១៦ ស្ថិតនៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ តាមមន្ត្រីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ករណីមនុស្សឃាត ដោយចេតនានេះ កើតឡើង បង្កដោយ ជនសង្ស័យឈ្មោះ អោក ចាន់ណា ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ។

ប្រភព ដដែលបន្តថា ជនសង្ស័យ បានចាប់លើក កូនប្រុសបង្កើត របស់ខ្លួន ឈ្មោះ រុំ ចាន់នីត អាយុ ២ខែ ពីអង្រឹង បោកទៅដី បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុ ក្នុងខណៈពេលដែល ជនសង្ស័យ ស្រវឹងស្រា និងបានចោទប្រពន្ធ ឈ្មោះ ចាន់ ណារី អាយុ១៨ឆ្នាំ ថា បានផិតក្បត់មាន សាហាយ ហើយថា កូនប្រុសនោះ មិនមែនជាកូនរបស់ខ្លួន ។ យ៉ាងណាក៍ដោយ ករណីនេះ ក្រោយ ពេលកើតហេតុ សមត្ថកិច្ ចប៉ុស្តិ៍រំចេក បានទទួលព័ត៌ភ្លាម បានចុះបង្រ្កាប ចាប់បាន ជនសង្ស័យបញ្ចូន ទៅអធិការដ្ឋាន នគរបាល ស្រុកមេមត់ ចងក្រង សំណុំរឿង តាមនីតិវិធី ។