Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាល ស្រុកមេមត់ ចុះបង្ក្រាបមាន់ ជល់ផ្អើលពេញព្រៃកៅស៊ូ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកមេមត់ នៅវេលាម៉ោង១២ថ្ងៃទី១៨ កុម្ភះឆ្នាំ២០១៦ បានសហការជាមួយកម្លាំងប៉ុស្តិ៍ ចុះបង្ក្រាបល្បែងប្រជល់មាន់ ចំណុចព្រៃកៅស៊ូខាងត្បូង ភូមិល្វាលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្នុងការចុះបង្ក្រាបនោះ កម្លាំងចម្រុះ បានរឹបអូសមាន់ជល់ ចំនួន៣ក្បាល និង ម៉ូតូ១៥គ្រឿង ចំណែកអ្នកលេង មាន់ជល់រត់ចែក ផ្លូវគ្នាបាត់អស់។ បច្ចុប្បន្នវត្ថុតាង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកមេមត់ ដើម្បីស្រាវជ្រាវនិងចាត់ការ បន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល