Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលស្រុកមេមត់ ចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ: នៅវេលាម៉ោង៩និង២០នទី ថ្ងៃទី ១៧ ខែគុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញ អធិការដ្ឋាន នគរបាលស្រុក ធ្វើការឃាត់ ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

តាមមន្ត្រីនគរបាល បានអោយដឹងថា ជនសង្ស័យមានឈ្មោះ មោះ ជូ ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ត្រពាំងទន្សោង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក មុខរបរកម្មករចាំចំការ។ សមត្ថកិច្ចអោយ ដឹងទៀតថា ក្នុងប្រតិបត្តការនោះ បានឆែកឆេររក ឃើញម្សៅ ក្រាមពណ៍ស ចំនួន០១កញ្ចប់ (ក្នុងចាន កៅស៊ូ) និងថង់ផ្លាស់ស្ទិចសំបកវេចខ្ចប់ថ្នាំញៀន នៅជាប់និងខ្លួនជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំទៅអធិការដ្ឋាន នគរបាលស្រុក មេមត់ដើម្បី ចាត់ការ តាមនីតិវីធី។

ដកស្រង់ពី៖ ដើមអម្ពិល