Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប៉ែន កុសល បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួយសម្អាតបរិស្ថាននៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍សម្ដេច ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ដើម្បីរួមចំណែក ក្នុងការថែរក្សា បរិស្ថាន និងសោភ័ណ្ឌភាព រមណីយដ្ឋាន អភិវឌ្ឍន៍ សម្ដេច ហេង សំរិន អន្លង់ជ្រៃ ជាពិសេស ពិធីបុណ្យឆ្លង និងសម្ពោធដាក់អោយ ប្រើប្រាស់នូវ សមិទ្ធិផលនានា នៅភូមិអភិវឌ្ឍន៍ សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភានៃ ព្រះរាជាណាចក្រម្ពុជា ដែលប្រព្រឹត្តិ ទៅនៅថ្ងៃទី២១ និង២២ ខែកុម្ភៈ ឆ្នាំ ២០១៦ខាងមុខ នាពេលខាងមុខ

ឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានដឹកនាំប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់ អាវុធទាំង៣ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តត្បូងឃ្មុំ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត កាកបាទក្រហម កម្ពុជាខេត្ត កាយរិទ្ធិ និងសិស្សានុសិស្ស ចូលរួមប្រមាណជាង ៧០០នាក់ បាននាំគ្នាសំអាត សម្រាមនៅតាម បណ្ដាដងផ្លូវ និងតាមទី សាធារណៈនានា នៅតំបន់ភូមិ អភិវឌ្ឍន៍ សម្ដេច ហេង សំរិន អន្លង់ជ្រៃ ដែលស្ថិតនៅ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។