Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់អោយដំណើរការជាផ្លូវការសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ : នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ពិធីសម្ភោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងពិធីបញ្ចុះបឋម សិលាសាងសង់ អគារ អន្តេវាសិកដ្ឋាន អគារស្នាក់នៅ របស់សាស្ត្រាចារ្យ អគារសាល ពិសោធន៍ និងសាលប្រជុំ

ក្រោមអធិបតីភាព ដ៍ខ្ពស់ខ្ពស់ សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងមានការអញ្ជើញ ចូលរួមពី សម្តេច ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី តំណាងរាស្រ្ត ថ្នាក់ដឹកនាំមក ពីស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តត្បូងឃ្មុំ សាស្រ្តាចារ្យ លោកគ្រូ -អ្នកគ្រូ សិស្ស-និស្សិត និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាងមួយ ១ម៉ឺន ២ពាន់នាក់ ។

សាកលវិទ្យាល័យនេះ គឺជាគ្រឹះស្ថានអប់រំ របស់រាជរដ្ឋាភិបាល ដែលបង្កើតឡើង ដើម្បីបណ្តុះបណ្តាល ធនធានមនុស្ស ស្រាវជ្រាវ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលបានកសាងទន្ទឹមគ្នា និងការកសាង អាគាររដ្ឋបាល របស់ខេត្តត្បូងឃ្មុំ ។ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលដាក់អោយ ដំណើរការជាផ្លូវការ នាពេលនេះ មិនត្រឹមតែទទួលការ បណ្ដុះបណ្ដាលសិស្ស នៅក្នុងខេត្តត្បូងឃ្មុំនេះ ប៉ុណ្ណោះទេ តែអាចទទួលសិស្សមកពីខេត្ត មួយចំនួនទៀតដូចជា ខេត្តកំពង់ចាម ក្រចេះ រតនៈគិរី និងព្រៃវែងជាដើម ដែលជួយសំរួល ដល់សិស្សានុសិស្ស និងនិស្សិត មកពីតាមបណ្តាខេត្ត ក្នុងការកាត់បន្ថយការ ចំណាយ ផ្សេងៗដែលត្រូវទៅរៀន នៅទីក្រុងភ្នំពេញ ។

សូមបញ្ជាក់ថា៖ សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ ជាសាកលវិទ្យាល័យរដ្ឋ មួយក្នុងចំណោម សាកលវិទ្យាល័យរដ្ឋនានា ក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់ លើការបណ្តុះបណ្តាល ជំនាញខ្លី (១ខែ ដល់៦ខែ) កម្រិតបច្ចេក ទេសវិជ្ជាជីវៈ(៩+៣) លើថ្នាក់បរិញ្ញាបត្ររង (១២+២) និងថ្នាក់បរិញ្ញាបត្រ (១២+៤) ។ បច្ចុប្បន្ន សាកលវិទ្យាល័យនេះ បានសាងសង់ រួចរាល់បាន ១០០% ដែលមាន ០៣អគារ និងមានកំពស់ ០៣ជាន់ ៤៣ បន្ទប់ ផ្ទៃសំណង់ប្រមាណ ៦.០០០ម៉ែក្រឡា ហើយជំហាន ជាបន្តបន្តាប់ នឹងមានការសាងសង់ សាលពិសោធន៍ សាលប្រជុំធំ បណ្ណាល័យ រោងជាង អាហារដ្ឋាន អន្តេរវាសិកដ្ឋាន សម្រាប់សាស្រ្ដាចារ្យ និងនិស្សិត សាលបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ដទៃទៀតជាដើម ៕