Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមអាជីវកម្មដឹកដីលក់ យល់ព្រមតាមច្បាប់បង់សួយសាររបស់ក្រសួងរ៉ែ និងថាមពល

  • បោះពុម្ព

ត្បូងឃ្មុំ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចុះដោះស្រាយ បញ្ហាជាប់គាំង ក្នុងការបង់សួយសារ ជាមួយក្រុមម្ចាស់ អាជីវកម្ម ដឹកអាចម៍លក់ ទាំងអស់ ដែលមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំ

បានអនុវត្តន៍ កន្លងមកមិនទទួលផល ជាវិជ្ជមានទេ ហើយនៅ រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមអាជីវកម្ម ទាំងអស់នោះ បានយល់ព្រមឯកភាព បង់សួយសារតាម ការសម្របសម្រួល របស់ក្រសួងរ៉ែ និងថាម ពលជាផ្លូវ ការហើយ ធ្វើឡើងនៅមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា ក្រសួងប្រកាសនេះ មានគោល បំណងពង្រឹង ការគ្រប់គ្រង ការធ្វើអាជីវកម្ម ដឹកយកអាចម៍ដី ជាលក្ខណៈ សិប្បកម្ម និងចល័ត ព្រមទាំងដើម្បីជួយសម្រួល ដល់ការដោះស្រាយ តម្រូវការជាលក្ខណៈ គ្រួសារក្នុង តំបន់ជនបទ ក៏ដូចជាសម្រួល បែបបទ និងនិតិវិធីស្នើ សុំអាជ្ញាបណ្ណ ធនធានរ៉ែ របស់អាជីវករ ខ្នាតតូចៗ  ។ អាជ្ញាបណ្ណ សិប្បកម្ម ធនធានរ៉ែ អាចផ្តល់ឲ្យ ចំពោះតែប្រជាពលរដ្ឋខ្មែរ ប៉ុណ្ណោះ និងសម្រាប់គោលបំណង ធ្វើអាជីវកម្មស្រប តាមលក្ខខណ្ឌ ដូចខាងក្រោម ៖ អាជីវកម្មខ្នាតតូច មានផ្ទៃដីមិនលើសពី ១ហិចតា និងជម្រៅមិនហួស ពី៥ម៉ែត្រ និងមានលក្ខណៈជាគ្រួសារ ដោយប្រើប្រាស់កម្លាំង ពលកម្ម មិនលើសពី៧នាក់ និងឧបករណ៍ សម្ភារៈសាមញ្ញ ដែលមាននៅ ក្នុងមូលដ្ឋាន ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សកម្មភាពជីកយក អាចម៍ដីសម្រាប់ ប្រើប្រាស់ក្នុងមូលដ្ឋាន ។ ត្រូវមានការកំណត់៖ ១-រាល់សកម្មភាពជីក យកអាចម៍ដី ដើម្បីប្រើប្រាស់ ដែលមានទំហំ ផ្ទៃក្រឡាមិនលើសពី ៣០០ម៉ែត្រក្រឡា និងជម្រៅមិន លើសពី ៣ម៉ែត្រ ត្រូវមានការ អនុញ្ញាតពី អាជ្ញាធរឃុំ សង្កាត់ ដែលទីតាំងជីក យកអាចម៍ដីនោះស្ថិតនៅ ។ ២-រាល់សកម្មភាព ជីកយកអាចម៍ដី ដើម្បីប្រើប្រាស់ ដែលមានទំហំផ្ទៃក្រឡាចាប់ពី ៣០១ម៉ែត្រក្រឡា ដល់១០០០០ (មួយម៉ឺន) ម៉ែត្រក្រឡា និងជម្រៅមិន លើសពី៥ម៉ែត្រ ត្រូវមានអាជ្ញា បណ្ណសិប្បកម្ម ធនធានរ៉ែ ចេញដោយមន្ទីររ៉ែ និងថាមពល រាជធានី ខេត្ត ហើយការបង់សួយសារ ក្នុង ១ម៉ែត្រគីប តម្លៃ១កាក់ដុល្លារ ស្មើនឹង ៤០០រៀល តែប៉ុណ្ណោះ ។

ក្រុមអាជីវកម្ម បានឯកភាព តាមច្បាប់ដែលក្រសួងរ៉ែ និងថាមពល បានប្រកាស ហើយក៏បានសំណូមពរ ដល់អាជ្ញាធរខេត្ត មេត្តាជួយសម្រួល សេវារដ្ឋបាល កុំយកតម្លៃថ្លៃពេក ពិសេស អាជ្ញាធរឃុំ ដើម្បីឲ្យម្ចាស់ អាជ្ញាបណ្ណទាំងអស់ អនុវត្តន៍ដោយ មានប្រសិទ្ធភាព ។ ដូចជាករណី មេឃុំមានសាច់ញាតិ ជាអាជីវកម្ម ដឹកដីលក់ ហើយមិនឲ្យ អ្នកផ្សេងចូលធ្វើ អាជីវកម្មក្នុង ដីរដ្ឋបាលឃុំ របស់ខ្លួន ដោយកាងទុក ឲ្យសាច់ញាតិរបស់ខ្លួននោះ ស្នើកុំឲ្យមាន ។