Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ បន្តជួបសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកា ឧបត្ថម្ភផ្តល់ជូនកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារទប់ស្កាត់ការឈូសឆាយទន្ទ្រានតំបន់ដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖នាព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បន្តដឹកនាំក្រុមការងារគណៈកម្មាការទប់ស្កាត់ការឈូសឆាយទន្រ្ទានដីព្រៃលិចទឹកខេត្ត អញ្ជើញបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ។

និងបន្តចុះសួរសុខទុក្ខ ព្រមទាំងនាំយកស្បៀងអាហារ បន្លែ ត្រីសាច់ និងថវិកាមួយចំនួន ទៅឧបត្ថម្ភផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធចម្រុះ ដែលកំពុងឈរជើងនៅមូលដ្ឋានចំនួន៤ទីតាំង នៅតំបន់ដីព្រៃលិចទឹកចំណុចក្របីក្រៀគ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកង កម្លាំងចម្រុះទាំងអស់ ដែលកំពុងឈរជើងការពារនៅតាមគោលដៅរៀងខ្លួន បើទោះបីជាទីតាំងទាំងនេះ មានភាពស្មុគស្មាញ និងមានការលំបាក់ជាច្រើន ប៉ុន្តែកងកំលាំងយើងនៅតែខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាទប់ស្កាត់ការពារតំបន់ទាំងនេះ ឲ្យនៅគង់យូរអង្វែងទុកសម្រាប់តកូនចៅជំនាន់ក្រោយ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តថា ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានកាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយ សម្រាប់កន្លែងដែលអាស្រ័យផលជាក់ស្តែង។

រាជរដ្ឋាភិបាល ក៏បានហាមផ្តាច់មិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ទាំងនោះបន្តទៀតឡើយ។ ក្នុងតំបន់ដីព្រៃលិចទឹក ដែលជាជម្រកសម្រាប់ត្រីពងកូន ដ៏មានសារៈសំខាន់នៅក្នុងរដូវវស្សានេះ បើដីព្រៃលិចទឹកនេះ ត្រូវបាត់បង់វាក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះជាច្រើនប្រភេទក្នុងបឹងទន្លេសាបផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋនេះ ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ ដោយបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលគ្មានដីពិតប្រាដក សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីអោយអាជ្ញាធរមូលដ្ឋានរាយការណ៍មករដ្ឋបាលខេត្ត និងរៀបចំដីកន្លែងណាមួយ ជូនដល់បងប្អូនអោយបានទាន់ពេលវេលា ហាមដាច់ខាត់មិនអោយមកទន្ទ្រានដីព្រៃលិចទឹកឡើយ។

ម្យ៉ាងទៀត មានតែបងប្អូនជាប្រជាពលរដ្ឋនៅក្នុងតំបន់នេះហើយ ដែលជាភ្នែក ជាច្រមុះ ប្រសិនជាឃើញមានតំបន់ណា ទីតាំងណា មានការទន្ទ្រានដីព្រៃលិចទឹក សូមរាយការណ៍ជាបន្ទាន់មកដល់កំលាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ដើម្បីចុះបង្រ្កាប់អោយទាន់ពេលវេលាផងដែរ។

ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់អាជ្ញាធរ ក៏ដួចជាប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រាន ទៅលើដីព្រៃលិចទឹកនៅ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារនេះទាំងអស់គ្នា ដើម្បីអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានា ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ៕