Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីក្តីស្រឡាញ់ នៃការបរិច្ចាគឈាម ក្រោមប្រធានបទ "បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត"

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយមន្ទីរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីក្តីស្រឡាញ់ នៃការបរិច្ចាគឈាម ក្រោមប្រធានបទ "បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត" ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។

កម្មវិធីបរិច្ចាគឈាមនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំង ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តការសឹករងខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងអ្នកពាក់ព័ន្ធ យ៉ាងច្រើនកុះករ ។

ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអានរបាយការណ៍ និងបានបង្ហាញនូវក្តីសោមនស្ស សប្បាយរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពរបស់ប្រជាជន។

ទន្ទឹមនោះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះវត្តមានកងកម្លាំងទាំងអស់ ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់ វិស័យមនុស្សធម៌ ក្រោមប្រធានបទ «បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត»។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត បានបង្ហាញនូវក្តីរីករាយ ដែលបានធ្វើឱ្យយុន្ធនាការនេះកើតមានឡើង ដោយមានការបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការឈាមទៅដល់មន្ទីរពេទ្យនានាក្នុងខេត្ត ជាពិសេសក៏បានជួយផ្សព្វផ្សាយបន្ថែមទៀតដល់ពលរដ្ឋឱ្យបានយល់ដឹង ពីការបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ចាំបាច់ជារៀងរាល់ថ្ងៃ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តត្បូងឃ្មុំយើង ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាម។

ជាមួយគ្នានេះ កម្មវិធីក្តីស្រឡាញ់ នៃការបរិច្ចាគឈាម ក្រោមប្រធានបទ "បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត" គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណង បង្កើតឲ្យមានវប្បធម៌ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជនប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់ មន្ទីរពេទ្យទាំងអស់ ដោយ គ្មានការរើសអើង និងការផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។

ឯកឧត្តម ម៉ៅ ឌុង បានបន្តលើកឡើងអំពីអត្ថប្រយោជន៍ របស់បងប្អូនដែលជាអ្នកបរិច្ចាគឈាម គឺអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជម្ងឺផ្សេងៗជាច្រើនទៀត ហើយក៏ទទួលបាននូវការសរសើរ និងមានឈ្មោះថាជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសទៅទៀតនោះ គឺជាអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុមគ្រួសារខ្លួនត្រូវការឈាមបន្ទាន់ផងដែរ៕