Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមកីឡាករវាយប៉េតង់ មកពីស្រុកចំនួន០៣ ប្រកួតគ្នាដណ្តើមពានរង្វាន់ថ្នាក់ស្រុក លើកទី១ ឆ្នាំ២០២៤ បានរកឃើញម្ចាស់ជ័យលាភីជើងឯកហើយ ក្រោមការរៀបចំដោយលោកបណ្ឌិត ម៉ាត់ប៉ាសារី

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ក្រុមកីឡាវាយប៉េតង់ចំនួន១៦ក្រុម មកពីបណ្តាភូមិ-ឃុំ-ស្រុកចំនួន៣ រួមមានៈ ស្រុកពញាក្រែក មេមត់ និងស្រុកក្រូចឆ្មារ បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញអស់ជាច្រើនថ្ងៃមក បានរកឃើញក្រុមជើងខ្លាំង ម្ចាស់ជ័យលាភីជើងឯក ពានរង្វាន់ថ្នាក់ស្រុកលើកទី១ ឆ្នាំ២០២៤នេះហើយ។

ដោយពិធីបិទកីឡាវាយប៉េតង់(ប៊ូល)ថ្នាក់ស្រុកនេះ បានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណសាលាដារុលហូស្នាវ៉ាល់ក៏ស្សោម (Darul Husna Wal Kassab School) ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ាត់ ប៉ាសារី ប្រធានសមាគមសាស្ត្រាចារ្យមុស្លីមកម្ពុជា និងជាប្រធានក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា។

នាឳកាសនោះ លោកបណ្ឌិត ម៉ាត់ ប៉ាសារី បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋកំពុងទស្សនាថា ដោយសារយើងរស់នៅក្នុងប្រទេសមានសុខសន្តិភាព ទើបអាចបង្កើតព្រឹត្តិការណ៍កីឡានេះឡើង ក្រោមការដឹកនាំពីសំណាក់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាពិសេសសម្ដេចមហារបបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។

លោកបណ្ឌិត ម៉ាត់ ប៉ាសារី បានគូសបញ្ជាក់ថា ការបង្កើតពាននេះឡើង ក្នុងគោលបំណងបង្ហាញពីការទំនាក់ទំនងល្អៗជាមួយប្រជាពលរដ្ឋតាមបណ្ដាភូមិ ឃុំ ស្រុកនិងបានបង្ហាញពីសមត្ថភាពពីកីឡាករដែលចេះលេងកីឡាប៉េតង់(ប៊ូល)ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀតដើម្បីបង្កើតអាជីពខ្លួនចង់បាន និងបានបង្ហាញដល់មហាជនបានឃើញពីសមត្ថភាពដែលខ្លួនមានផងដែរ ។

សូមជម្រាបថា: ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ជាលទ្ធផលនៃការប្រកួតប៉េតង់(ប៊ូល) លក្ខណៈស្រុកនេះ ជ័យលាភីជើងឯកលេខ១ បានទៅលើក្រុមកីឡាករសុះ ហ្វាស៊ី ភូមិថ្មី ឃុំពពេល ទទួលបានពានរង្វាន់១ និងថវិកា៤០ម៉ឺនរៀល, ជ័យលាភីលេខ២ បានទៅលើក្រុមកីឡាករ តួន លុកម៉ាន ភូមិថ្មី ឃុំពពេល ទទួលបានថវិកា៣០ម៉ឺនរៀល និងជ័យលាភីលេខ៣ បានទៅលើក្រុមកីឡាករ ហាជី មូសា ភូមិត្រពាំងថ្ម ឃុំពពេល ទទួលបានថវិកា ២០ម៉ឺនរៀលផងដែរ។

គួររំលឹកផងដែរថា ៖ លោកបណ្ឌិត ម៉ាត់ ប៉ាសារី បានបង្កើតពានថ្នាក់ឃុំបាន៤ឆ្នាំរួចមកហើយ តាំងពីឆ្នាំ២០២០មក ខណៈឆ្នាំ២០២៤នេះ ជាឆ្នាំដំបូង ដែលឡើងមួយកម្រិតទៀត បង្កើតពានជើងឯកថ្នាក់ស្រុក៕