Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងារ នៃក្រសួងបរិស្ថាន ប្រជុំលើកចុងក្រោយ ត្រៀមរៀបចំពិធីបុណ្យឆ្លងព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា នៅវត្តពោធិសាល (ហៅវត្តអំពិល) ក្នុងស្រុកក្រូចឆ្មារ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តពោធិសាល (ហៅវត្តអំពិល) ស្ថិតនៅ ភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំប្រជុំលើកចុងក្រោយជាមួយក្រុមការងារថ្នាក់ជាតិនៃក្រសួងបរិស្ថាន ដើម្បីត្រៀមរៀបចំពិធីបុណ្យឆ្លងព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា ក្នុងវត្តពោធិសាល (ហៅវត្តអំពិល) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះ ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាក្រសួងបរិស្ថាន និងលោកជំទាវ អឿន បញ្ចនាថ នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមនឹងប្រតិភូក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយកស្តីទី.ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលស្រុកក្រូចឆ្មារ អាជ្ញាធរឃុំ ភូមិ ព្រះគ្រូចៅអធិការវត្ត ព្រះគ្រូសូធ្យស្តាំវត្ត និងលោកអាចារ្យគណៈកម្មការវត្តផងដែរ។

ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាក្រសួងបរិស្ថាន និងលោកជំទាវ អឿន បញ្ចនាថ នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងទៅដោយរលូន ត្រូវមានការចូលរួមសហការរៀបចំពីសំណាក់ រដ្ឋបាលខេត្ត រដ្ឋបាលស្រុកក្រូចឆ្មារ អាជ្ញាធរឃុំ ភូមិ ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ និងលោកអាចារ្យគណៈកម្មការវត្ត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំទីធ្លា អនាម័យបរិស្ថាន និងសោភណ្ឌភាព អោយស័ក្តិសមទៅនឹងការគោរពប្រណិបត្តិ របស់ប្រជាពុទ្ធបរិស័ទ ជិត-ឆ្ងាយ ទាំងនៅក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ក៏ដូចជានៅក្នុងខេត្តត្បូងឃ្មុំទាំងមូល ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ដើម្បីឲ្យដំណើរការនៃការរៀបចំពិធីបុណ្យសម្ពោធឆ្លងនេះ ប្រព្រឹត្តទៅដោយរលូន ទាមទាឲ្យក្រុមការងារថ្នាក់ជាតិ ក៏ដូចជាមន្ត្រីជំនាញ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ចុះពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្ត ដើម្បីត្រៀមរៀបចំឲ្យបានប្រសើរឡើង ដោយគិតគូទាំងសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថាន ទីតាំងធ្វើរោង ទីធ្លាចំណតយានយន្តជាដើម មានន័យថា នៅពេលកម្មវិធីចាប់ផ្តើម អ្វីៗ បានត្រៀមរៀបចំរួចជាស្រេច។

ក្នុងកិច្ចប្រជុំនេះ ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាក្រសួងបរិស្ថាន និងលោកជំទាវ អឿន បញ្ចនាថ នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាយ៉ាងលម្អិត ជាមួយក្រុមការងាររដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកក្រូចឆ្មារ និងអាជ្ញាធរឃុំ ដែលដឹកនាំដោយឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ សំដៅធ្វើយ៉ាងណា ឲ្យការរៀបចំកម្មវិធីបុណ្យឆ្លងព្រះសក្យមុនីចេតិយ និង សមិទ្ធផលនានា នេះ ប្រព្រឹត្តទៅដោយរលូន ដោយបានចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងការត្រៀមរៀបចំពិធីផ្លូវការ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

ហើយពិធីបុណ្យនេះ នឹងធ្វើឡើងដោយភាពអធឹកអធម និងខ្ពស់ត្រដែត ជាមួយនឹងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។

សូមជម្រាបជូនថា ពិធីបុណ្យឆ្លងព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា ក្នុងវត្តពោធិសាល (ហៅវត្តអំពិល) នឹងត្រូវធ្វើឡើង ក្នុងរយៈពេល ៣យប់ ៤ថ្ងៃ ពោលគឺចាប់ផ្តើមពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដោយព្រះសក្យមុនីចេតិយ ទុកសម្រាប់តម្កល់ ព្រះសារីរិកធាតុព្រះពុទ្ធសមណគោតមជាព្រះបរមគ្រូនៃយើង ព្រះអតិធាតុព្រះសារីបុត្តត្ថេរសាវស្តាំនៃព្រះសម្មាសម្ពុទ្ធ ព្រះអតិធាតុនៃព្រះមហាមោគ្គល្លានត្ថេរសាវឆ្វេងនៃព្រះសម្មាសម្ពុទ្ធ ព្រះអរហន្តត្ថេរ ព្រះបដិមាករព្រះពុទ្ធរូបនៃព្រះសម្មាសម្ពុទ្ធ និងតម្កល់នូវគម្ពីរព្រះត្រៃបិដកជាគ្រឹះនៃព្រះពុទ្ធសាសនា ៕