Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ជា សុផារ៉ា ជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ មណ្ឌលភូមិភាគ ២ ឆ្នាំ២០២៤ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ មណ្ឌលភូមិភាគ ២ ឆ្នាំ២០២៤ «ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥» នៅស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពីធីសំណេះសំណាលនេះ មានការចូលរួមពី សំណាក់ ឯកឧត្តម វង សូត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម អ៊ាង សុផល្លែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា, សមាជិក សមាជិការ គណៈកម្មាធិការបក្ស ព្រមទាំងមន្ត្រីគណបក្សជាអង្គបោះឆ្នោត ប្រមាណ ៤៣២ រូប និងអ្នកពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំការសួរសុខទុក្ខ ការថ្លែងអំណរគុណ ការកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំកំពូល ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនចំពោះសមាជិកទាំងអស់ ក្នុងខេត្តត្បូងឃ្មុំ ដោយបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរួមសាមគ្គីការពារសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ គាំទ្រ និងអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាលគ្រប់អាណត្តិ ដើម្បីបន្តអភិវឌ្ឍមូលដ្ឋានខេត្ត ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត ។

ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានសាទរចំពោះបេក្ខជនដែលទទួលបានសេចក្តីទុកចិត្តពីបក្ស ចាត់ឲ្យឈរឈ្មោះជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ ២ និងបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោត ។

ឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណបក្សខេត្តសម្រេចបាន និងលើកទិសដៅការងារស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជន ជាពិសេសការខិតខំសម្រេចបាននូវជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ប្រសូតបានរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើដំណើរក្នុងជំហរដ៏រឹងមាំ ច្បាស់លាស់ ជាក្តីសង្ឃឹមសម្រាប់ប្រជាជនគ្រប់ៗ រូប ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

បន្ថែមលើនេះ ឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើរដល់អង្គបោះឆ្នោតត្រូវថែទាំសុខភាពឲ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្រ្តក្នុងតំណែង អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជាប់ជាប្រធានព្រឹទ្ធសភា៕