Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ ដើម្បីបូកសរុបការងាររីកចម្រើន ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា/អនុសាខាជួបប្រទះ

  • បោះពុម្ព

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ដឹកនាំក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅសាលប្រជុំកាកបាទក្រហមខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា/អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខាក្រុង/ស្រុកទាំង៧ក្នុងខេត្ត។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីទទួលខុសត្រូវចូលរួមយ៉ាង សកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់លោក លោកស្រី ទាំងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងស្រុក ក្រុមកាកបាទក្រហមឃុំ/សង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាដោះស្រាយឆ្លើយតបដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយបំផុត និងការងារសង្គមជាច្រើនទៀត ទទួលបានកាន់តែប្រសើរថែមទៀត ដោយមិនគិតពេលវេលា និងការនឿយហត់ឡើយ។

ឯកឧត្ដមបណ្ឌិត បានជំរុញដល់សាខាក្រុងស្រុក/ទាំង៧ ត្រូវតាមដាននូវករណីប្រជាពលរដ្ឋរងគ្រោះកើតឡើងត្រូវផ្តល់ព័ត៌មាន ដល់សាខាជាបន្ទាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានរំលឹកទៅដល់សមាជិក សមាជិកា នៃគណៈកម្មាធិការសាខា សូមចូលរួមទាំងអស់គ្នា រាល់សកម្មភាពនានារបស់សាខា ជាពិសេស សូមជួយចលនាកៀរគររកធនធានមូលនិធិដល់សាខា ដើម្បីសាខាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងងាយរងគ្រោះ ស្របតាមទិសស្លោក (ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) និង (កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល)។

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ របស់លោក វង់ វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានបង្ហាញថា ពេញមួយឆ្នាំ២០២៣កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានធ្វើការឆ្លើយតបជួយដល់ជនរងគ្រោះជនងាយរងគ្រោះទូទាំងខេត្ត រាប់ពាន់គ្រួសារ ដែលអំណោយជា ផ្ទះ ថវិកា អង្ករ, មី, ទឹកត្រី, ទឹកស៉ីអ៉ីវ, ត្រីខកំប៉ុង, ឃីត (មុង,សារុង,ក្រមា,ភួយ), កន្ទេល, ឃីតកូនក្មេង, កៅស៊ូតង់, ឆ្នាំង, ធុងទឹក សម្ភារផ្ទះបាយជាដើម។

ក្នុងនោះ សាខាបានយកចិត្តទុកដាក់ធ្វើការឆ្លើយតបទៅនឹងបញ្ហានានា ដែលបានជួបផលលំបាកលើជីវភាព ក្នុងការរស់នៅរបស់ជនងាយរងគ្រោះ និងការចូលរួមចំណែកផ្ដល់សេវាសាធារណៈ ក៏ដូចជាសេវាសុខភាព ជាដើម ដោយបានចុះសួរសុខទុក្ខ និងផ្ដល់អំណាយមនុស្សធម៌ជូនដល់ជនងាយរងគ្រោះបំផុត រួមមាន៖ ជនចាស់ជរាគ្មានទីពឹង, ស្រ្តីមេម៉ាយកូនច្រើន,កុមារកំព្រា,ជនមានពិការភាព អ្នកជំំងឺផ្សេងៗ និងអ្នករស់នៅជាមួយមេរោគអេដស៍ផងដែរ៕