Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រឡាយ២០០០ម៉ែត្រ ក្នុងឃុំប្រធាតុ ស្រុកអូររាំងឪ ត្រូវបានជីកស្តារបន្ថែម សម្រាប់ជួយកសិករកំពុងខ្វះទឹកស្រោចស្រព

  • បោះពុម្ព

ឯកឧត្ដម ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បានដឹកនាំអាជ្ញាធរស្រុកអូររាំងឪ និងក្រុមការងារ ចុះពិនិត្យស្ថានភាពស្រូវរបស់ប្រជាកសិករនៅឃុំព្រះធាតុ ដែលកំពុងខ្វះទឹកស្រោចស្រព។

ក្នុងនោះដើម្បីដោះស្រាយបន្ទាន់ ក្រុមការងារបានសម្រេចជីកស្ដារប្រឡាយបន្ថែមប្រវែងជាង ២ ០០០ម៉ែត្រ ដេីម្បីនាំទឹកពីបឹងក្រពិតមកស្រោចស្រព ដោយធ្វើការចលនាកៀរគរពីកសិករម្ចាស់ស្រែ និងចូលរួមពីក្រុមការងារ ក្នុងការចំណាយជួលគ្រឿងចក្រស្ដារប្រឡាយ ដើម្បីជួយសង្គ្រោះស្រូវបានទាន់ពេលវេលា។

ឯកឧត្តម ម៉ៅ ឌុង ក៍បានជំរុញអាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធទាំងអស់ សហការគ្នាធ្វើយ៉ាងណាឲ្យដំណើ់រការការងារនេះ ធ្វើឡើងដោយរលួូន និងឆាប់រហ័សបំផុត ដើម្បីជាប្រភពទឹកសម្រាប់ប្រើប្រាស់ប្រជាកសិករ បង្កបង្កើនផល ក្នុងឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា ៖ ដោយឆ្នាំនេះស្រូវមានតម្លៃខ្ពស់ ដូច្នេះប្រជាកសិករធ្វើស្រូវបង្កើនរដូវមានការកើនឡើង ដោយឆ្នាំកន្លងមកក្នុងមួយឆ្នាំធ្វេីតែ ២ដងប៉ុណ្ណោះ តែឆ្នាំនេះធ្វេីឡេីងដល់ ៣ដង៕