Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម វង សូត និងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា រួមទាំងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា-ឃុំសង្កាត់ ក្នុងក្របខណ្ឌទូទាំងខេត្តត្បូងឃ្មុំ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងដោយមានការចួលរួមពីបេក្ខជនឈរឈ្នោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ភូមិភាគ២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ផងដែរ។

ឯកឧត្តម វង សូត បានសម្តែងនូវភាពសប្បាយរីករាយចំពោះវេទិកាជួបជុំនាពេលនេះ រវាងតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់  ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដូចគ្នា។

ឯកឧត្តម បានគូសបញ្ចាក់ជូនអង្គពិធីទាំងមូលថា កម្ពុជាមានការបោះឆ្នោត២ប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។ ការបោះឆ្នោតបែបសកល គឺមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកការបោះឆ្នោតបែបអសកល មានដូចជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតពីរប្រភេទ គឺតំណាងរាស្រ្តក្នុងតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់។ នៅក្នុងក្របខណ្ឌទូទាំងខេត្តត្បូងឃ្មុំ មានអង្គបោះឆ្នោតសរុបចំនួន ៥៤៤រូប ក្នុងនោះមានតំណាងរាស្រ្តក្នុងតំណែងចំនួន ៨រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥៣៦រូប។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៩ មក ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលមានអាណត្តិចំនួន៦ឆ្នាំ មានចំនួន៤លើករួចមកហើយ ហើយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តម វង សូត ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព និងរក្សាឲ្យបាននូវភូមិឃុំមានសុវត្ថិភាព។

  ចំណែកឯអង្គបោះឆ្នោតត្រូវថែទាំសុខភាពឲ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្រ្តក្នុងតំណែង អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ៕