Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលស្រុកត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ ឆ្នាំទី៥ អាណត្តិទី៣ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាស្រុក ដើម្បីត្រួតពិនិត្យសកម្មភាពរីកចម្រើនការងារប្រចាំខែ

  • បោះពុម្ព

(ត្បូងឃ្មុំ): នាព្រឹកថ្ងៃព្រហស្បតិ៍ទី១ ខែ កុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ ឆ្នាំទី៥ អាណត្តិទី៣ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាស្រុក ដើម្បីត្រួតពិនិត្យសកម្មភាពការងាររីកចម្រើនរបស់រដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក អឿន សំអាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក សេង សុខខឿន អភិបាលស្រុក។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាស្រុកត្បូងឃ្មុំ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកទាំង២១រូប អភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងទាំង៣ ប្រធានការិយាល័យ និងអង្គភាពនានាចំណុះរដ្ឋបាលស្រុក មេឃុំទាំង១៤ និងអ្នកពាក់ពន្ធ័ជាច្រើនរូប។

នាឱកាសនោះ លោក សេង សុខខឿន អភិបាលស្រុក បានគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺពិតជាមានសារៈសំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ពីសំណាក់ សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ សំដៅធ្វើយ៉ាងណា កែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អរួមទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ដូចដែលបានចែងជាធរមាន។

លោក សេង សុខខឿន អភិបាលស្រុក បានសម្តែងនូវការកោតសរសើរ ចំពោះគណៈអភិបាលស្រុក ក៏ដូចជាមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុក ដែលបានរួមគ្នាកសាង និងអភិវឌ្ឍន៍ស្រុក ឱ្យមានការរីកចម្រើនលើកគ្រប់វិស័យ ធ្វើអោយប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរបន្ថែមទៀត ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ កងកម្លាំងទាំងបីដែលពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងស្រុក បានល្អប្រសើរ ព្រមទាំងបានអនុវត្តការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការ ដែលរដ្ឋបាលស្រុក បានដាក់ចេញតាមខែនីមួយៗ។

មានមតិបូកសរុបលទ្ធផលកិច្ចប្រជុំ លោក អឿន សំអាង ប្រធានក្រុមប្រឹក្សាស្រុក បានមានប្រសាសន៍លើកឡើង តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត រួមគ្នា គឺបានឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធទាំងអស់ បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំនេះ ប្រព្រឹត្តទៅទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

សូមជម្រាបជូនថា របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ ឆ្នាំទី៥ អាណត្តិទី៣ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាស្រុក រួមមាន៖ ១-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ អាណត្តិទី៣ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាស្រុក ២-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលស្រុក ប្រចាំខែមករា ឆ្នាំ២០២៤ ៣-បញ្ហាផ្សេងៗ៕