Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បើកអង្គសិក្ខាសាលាស្តីពីកិច្ចពិ គ្រោះយោបល់ដើម្បីរៀបចំផែនទីបង្ហាញផ្លូវពីការគ្រប់គ្រងនិងបង្ការភាពពិការភ្នែកឆ្នាំ២០២៤-២០៣១ ដើម្បីកាត់បន្ថយជម្ងឺភ្នែកក្នុងរយៈពេល៧ឆ្នាំខាងមុខ

  • បោះពុម្ព

នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បើកអង្គសិក្ខាសាលាស្តីពីកិច្ចពិ គ្រោះយោបល់ដើម្បីរៀបចំផែនទីបង្ហាញផ្លូវពីការគ្រប់គ្រងនិងបង្ការភាពពិការភ្នែកឆ្នាំ២០២៤-២០៣១ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ទីប្រឹក្សាឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ។

ក្នុងអង្គសិក្ខាសាលានេះដែរ ធ្វើឡើងនៅសាលប្រជុំ(ធំ)មន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី តំណាងថ្នាក់ដឹកនាំគ្រប់គ្រងថវិកាជំនួយរបស់មូលនិធិ ហ្វ្រេដហូឡូមកពីប្រទេសអូស្រ្តាលី មន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៧ក្រុង/ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានគូសបញ្ជាក់ ថា ៖ ផែនទីបង្ហាញផ្លូវនេះ នឹងផ្តល់នូវចក្ខុវិស័យ ជាយុទ្ធសាស្ត្រ សម្រាប់ការងារគ្រប់គ្រង និងបង្ការភាពពិការភ្នែកនៃ វិស័យសុខាភិបាល របស់ថ្នាក់ក្រោមជាតិ សម្រាប់រយៈពេល ៧ឆ្នាំខាងមុខ ។

ផែនទីបង្ហាញផ្លូវនេះ គឺជាការបន្តចូលរួម ក្នុងការបង្កើនការ ពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាព ភ្នែកនៅទូទាំងកម្ពុជាឲ្យដល់កៀក ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមកាត់ បន្ថយភាពពិការភ្នែកនៅត្រឹម០.៣៥% នៅឆ្នាំ២០៣១ ដែលបានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ២០២៤-២០៣៤ នៃក្រសួងសុខាភិបាល ។

ឯកឧត្តមវេជ្ជបណ្ឌិត បន្តថា៖ វគ្គសិក្ខារសាលានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយ នូវអត្ថប្រយោជន៍សកម្មភាពសេវាសុខភាពភ្នែក ជូនដល់ប្រជាពលរដ្ឋ និង គៀងគរដៃគូរអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់សកម្មភាពនេះ ឈានទៅកាត់បន្ថយពិការភាពភ្នែកឆ្នាំ២០២៤-២០៣១ និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពភ្នែកមកទទួលសេវាពិនិត្យ ព្យាបាលគ្រប់ៗគ្នា ។

ដើម្បីពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាសុខភាពភ្នែកបន្ថែមទៀត ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានអំពាវនាវបន្ថែមចំពោះការគ្រប់គ្រង និងបង្ការភាពពិការភ្នែកដូចជា ៖បន្តយន្តការ និងអនុវត្តសកម្មភាព ដែលមានស្រាប់ និងផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់មូលដ្ឋាន ស្តីពីការគ្រប់គ្រងនិងបង្ការភាពពិការភ្នែក ដែលដាក់ឲ្យអនុវត្តនេះ ដោយធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ។

ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានណែនាំដល់អ្នកពាក់ព័ន្ធ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍មន្ទីរពេទ្យ មណ្ឌលសុខភាព មន្ទីរចក្ខុរោគ មណ្ឌលថែទាំភ្នែកឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការ សម្រេចបាននូវការគ្របដណ្តប់សុខភាពភ្នែកជាសកលផងដែរ៕