Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីសក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានប្រគេនស៊ីមងត៍ តាមរយៈឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ប្រគេនព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ សម្រាប់ចូលរួមកសាងសមិទ្ធផលនានា បន្ថែមក្នុងវត្ត

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ នៅរសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រួមដំណើរដោយ ឯកឧត្តម នៅ សុភារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បាននាំយកស៊ីម៉ង់ត៍ របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ សូ ភក្រ្តា ចាយបូរិន ប្រគេនព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ដើម្បីចូលរួមក្នុងការកសាងសមិទ្ធផលនានា ដែលកំពុងដំណើរការសាងសង់ ក្នុងវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកឡើង ពីការយកចិត្តទុកដាក់និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ចាយ បូរិន បើទោះបីជា ឯកឧត្តម មិនបានអញ្ជើញមកដោយផ្ទាល់ក៏ដោយក្តី ក៏ឯកឧត្តម និងលោកជំទាវ មិនដែលភ្លេចឡើយ ក្នុងការចូលរួមកសាងសមិទ្ធផលនានា តាមបណ្តាវត្តអារាមនានា ដើម្បីលើកស្ទួយ វីស័យពុទ្ធចក្រ និង អាណាចក្រ នៅប្រទេសកម្ពុជាយើងឱ្យមានការរីកចម្រើនយូរអង្វែង។

ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃថ្លៃថ្លា របស់ឯកឧត្តម និងលោកជំទាវ នាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ស្របតាមការយកចិត្តទុកដាក់ខ្ពស់តាំងពីអាណាតិ្តមុនៗ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្រ្តី បន្តមកអាណត្តិទី ៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងលើកស្ទួយ វីស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យស្ថិតស្ថេរគង់វង្សតរៀងទៅ ។

ទន្ទឹមនោះ សមិទ្ធិផល ក្នុងទីអារាមទាំងអស់ គឺមិនមែនកើតឡើងដោយឯកឯង ឬកសាងមួយថ្ងៃពីរថ្ងៃ បានរួចរាល់នោះទេ គឺចាំបាច់ត្រូវការពេលវេលាយូរ ក្នុងការសម្រេច បានការសាងសង់រួចរាល់ជាស្ថាពរ។

ជាក់ស្តែងវត្តតេជសុវណ្ណភូមិ នេះ ជាវត្តត្រូវបានបង្កើតថ្មី និងកំពុងកសាងនៅឡើយ អស់រយៈពេលជាង ៤ឆ្នាំមកហើយ ។ ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ក៏ដូចជាព្រះសង្ឃ សមណសិស្ស គ្រប់ព្រះអង្គ គណកម្មាការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ចាយ បូរិន និងលោកជំទាវ សូ ភក្រ្តា ចាយបូរិន ដែលបានយកចិត្តទុកដាក់អភិវឌ្ឍទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ តាមរយៈ ឯកឧត្តម គល់ យ៉ាត នាពេលកន្លងមក និងនៅពេលនេះបន្ថែមទៀត ធ្វើឲ្យវត្តបន្តការសាងសង់ ដើម្បីទទួលបានសមិទ្ធផលថ្មីៗជាច្រើនទៀត ទុកជាទីសក្ការៈបូជា សម្រាប់ប្រជាពុទ្ធបរិស័ទ ជិត ឆ្ងាយ រស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ៕