Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីបុណ្យដង្ហែរតនៈវត្ថុ ចំនួន ៩ អង្គ ដង្ហែរយកទៅតម្កល់ទុកលើប្រាសាទព្រះអង្គប្រសូត នៅវត្តសាមគ្គីសុខារាម ច្រករំដែង ក្នុងស្រុកពញាក្រែក សម្រាប់ជាទីគោរពសក្ការៈបូជា នៃមនុស្ស និងទេវតា ក្នុងលោក

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ វត្តសាមគ្គីសុខារាម ច្រករំដែង បានរៀបចំកសាងពុទ្ធស្ថានទី១ ឧទ្យានលុម្ពិនី ទីកន្លែងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសូត ចាកព្រះគ័ភ៌ នៃព្រះវរមាតា បច្ចុប្បន្នកំពុងត្រូវបានកសាងប្រាសាទព្រះអង្គប្រសូត ដែលមានទំហំ ៤៥ ម៉ែត្រ ៨ជ្រុង កម្ពស់ ២១ ម៉ែត្រ ។

ក្នុងនោះរតនៈវត្ថុ ចំនួន ៩ សាងអំពីស្ពាន់បញ្ចុះមាស ដែលផ្តួចផ្តើមឡើង ដោយព្រះគ្រូធម្មានុរក្ខិតញាណ ម៉ច់ ផល្លី ព្រះគ្រូចៅអធិការវត្តសាមគ្គីសុខារាម និងអគ្គមហាឧបាសកអៀក ខែម អនុប្រធាន ខុទ្ទកាល័យសម្តេចមហាពញ្ញាចក្រក្រី ហេងសំរិន លោកគ្រូអគ្គមហាឧបាសក អ៊ឹង តុង ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិតិឧទេ្ទសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានការិយាពហិរសាសនា នៃមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ រួមជាមួយនឹងលោកអាចារ្យ គណៈកម្មការ លោកមេឃុំត្រពាំងផ្លុង មេភូមិ អនុភូមិ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរយកទៅតម្កល់ទុកលើប្រាសាទព្រះអង្គប្រសូត នៅវត្តសាមគ្គីសុខារាម ច្រករំដេង សម្រាប់ជាទីគោរពសក្ការៈបូជា នៃមនុស្ស និងទេវតា ក្នុងលោក ។

នៅថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ម៉េត គីមឡាយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក លី សុភាលីន អភិបាល នៃគណៈអភិបាលស្រុកពញាក្រែក និងលោកស្រី បានអញ្ជើញចូលរួមពិធីក្រុងពាលី ក្នុងពិធីដង្ហែររតនៈវត្ថុ ទាំង ៩ ដែលសាងអំពីស្ពាន់បញ្ចុះមាស រួមមាន៖ បដិមាព្រះអង្គប្រសូតសាងអំពីស្ពាន់បញ្ចុះមាស / ពុទ្ធមាតា / មហាព្រហ្ម / វសកម្មទេវបុត / សក្កទេវរាជ /ធតរដ្ឋ.វិរូបក្ខៈ វិរុឡ្ហកៈវស្សវ័ណ្ឌ មកតម្កល់លើប្រាសាទព្រះអង្គប្រសូត វត្តសាមគ្គីសុខារាម (ហៅវត្តច្រករំដេង) ស្ថិតនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោកគ្រូអគ្គមហាឧបាសក អ៊ឹង តុង ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិតិឧទេ្ទសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានការិយាពហិរសាសនា នៃមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានលើកឡើងថា ដោយមើលឃើញថា វត្តសាមគ្គីសុខារាម ច្រករំដែង នៅពុំទាន់មានព្រះពុទ្ធរូប សម្រាប់តម្កល់ ជាទីសក្ការៈគោរពបូជា នោះ ទើបលោកគ្រូអគ្គមហាឧបាសក ផ្ទាល់ ដោយមានការផ្តួចផ្តើមពីសំណាក់ព្រះគ្រូធម្មានុរក្ខិតញាណ ម៉ច់ ផល្លី ព្រះគ្រូចៅអធិការវត្តសាមគ្គីសុខារាម និងអគ្គមហាឧបាសកអៀក ខែម អនុប្រធាន ខុទ្ទកាល័យសម្តេចមហាពញ្ញាចក្រក្រី ហេងសំរិន រួមជាមួយនឹងលោកអាចារ្យ គណៈកម្មការ លោកមេឃុំត្រពាំងផ្លុង មេភូមិ អនុភូមិ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានធ្វើការផ្សព្វផ្សាយរកសប្បុរសជន ពុទ្ធសាសនិកជន ដែលមានសទ្ធាជ្រះថ្លា ចូលរួមកសាងនូវប្រាសាទព្រះអង្គប្រសូត ដែលមានទំហំ ៤៥ ម៉ែត្រ ៨ជ្រុង កម្ពស់ ២១ ម៉ែត្រ ក្នុងនោះ រតនៈវត្ថុ ទាំង ៩ ដែលសាងអំពីស្ពាន់បញ្ចុះមាស រួមមាន ៖ បដិមាព្រះអង្គប្រសូតសាងអំពីស្ពាន់បញ្ចុះមាស / ពុទ្ធមាតា / មហាព្រហ្ម / វសកម្មទេវបុត / សក្កទេវរាជ /ធតរដ្ឋ.វិរូបក្ខៈ វិរុឡ្ហកៈវស្សវ័ណ្ឌ បានដង្ហែរយកទៅតម្កល់នៅវត្តសាមគ្គីសុខារាម ច្រករំដែង ខេត្តត្បូងឃ្មុំ នាពេលនេះតែម្តង។

លោកគ្រូអគ្គមហាឧបាសក បន្តថា ដោយសារតែប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយជាអ្នកគោរពប្រតិបត្តិនូវព្រះពុទ្ធសាសនានោះ ក៏បានមានសទ្ធាជ្រះថ្លានឹងបុណ្យកុសលក្នុងកសាងព្រះពុទ្ធរូបនេះ គឺបានសិតនូវព្រះពុទ្ធរូបធ្វើពីស្ពាន់បញ្ចុះមាស បានចំនួន ៩ ព្រះអង្គ ដោយបានធ្វើពិធីបុណ្យពុទ្ធាភិសេក និងបានដង្ហែរព្រះពុទ្ធរូបទាំងអស់នេះ ពីខេត្តកំពង់ស្ពឺ ទៅតម្កល់នៅក្នុងវត្តសាមគ្គីសុខារាម (ហៅវត្តច្រករំដេង) ស្ថិតនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោកគ្រូអគ្គមហាឧបាសក អ៊ឹង តុង បានបញ្ជាក់ថា ព្រះពុទ្ធសាសនា មានតួនាទីក្នុងការចងភ្ជាប់សង្គមឱ្យក្លាយជាធ្លុងមួយមានភាពសាមគ្គី ដោយប្រកាន់យក ឬបដិបត្តិតាមគោលធម៌ គឺឱវាទរបស់ព្រះពុទ្ធសាសនាដូចគ្នា ធ្វើឱ្យពលរដ្ឋក្នុងសង្គមរួមសាមគ្គីគ្នាយ៉ាងស្អិតរមួត ។

ជាមួយនេះព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកជនបានគោរពប្រតិបត្តិ ក្នុងគោលបំណង គឺសេចក្តីសុខសន្តិភាព ធ្វើឱ្យសង្គមអាចរួមរស់ជាមួយគ្នា បានដោយភាពសុខសាន្ត ភាពសុខដុមរមនា និងជួយអភិវឌ្ឍន៍សង្គម ដែលស្ថិតស្ថេរ ជានិរន្ត ។

បន្ថែមលើនេះ លោកគ្រូអគ្គមហាឧបាសក អ៊ឹង តុង បានបញ្ជាក់ទៀតថា ដោយសារការគោរពប្រតិបត្តិដោយភាពជឿជាក់ របស់ពុទ្ធសាសនិកជន ទើបធ្វើឱ្យប្រជាពលរដ្ឋពុទ្ធសាសនិកជនគ្រប់ទិសទី កសាងនូវបុណ្យកុសល ដោយបានធ្វើបុណ្យដង្ហែ រតនៈវត្ថុទាំង ៩ អង្គ នាពេលនេះផងដែរ៕