Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលស្រុកពញាក្រែក សម្ពោធដាក់អោយប្រើប្រាស់ ផ្លូវបេតុង ១ខ្សែ មានប្រវែង ១,១៣៦ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិគោករវៀង ឃុំកណ្តោលជ្រុំ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ម៉េត គឹមឡាយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក លី សុភាលីន អភិបាល នៃគណៈអភិបាលស្រុកពញាក្រែក និង លោកស្រី បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់អោយប្រើប្រាស់ផ្លូវបេតុង ១ខ្សែ មានប្រវែង ១,១៣៦ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ស្ថិតនៅភូមិសាស្រ្តភូមិគោករវៀង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ។

ពិធីនេះក៏មានអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុកពញាក្រែក មន្ត្រីសាលាស្រុក លោក ផន សោភា មេឃុំកណ្តោលជ្រុំ សមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

លោក ផន សោភា មេឃុំកណ្តាលជ្រុំ បានឲ្យដឹងថា ផ្លូវបេតុង ១ខ្សែ ដែលបានដាក់សម្ពោធអោយប្រើប្រាស់ នេះ គឺមានប្រវែង ១,១៣៦ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ មានកម្រាស់ ១.៥០ម៉ែត្រ (១ តឹក កន្លះ) ដោយប្រើប្រាស់ថវិកាគម្រោងអភិវឌ្ឍន៍់មូលនីធិ ឃុំ/សង្កាត់ ឆ្នាំ ២០២៣ លើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីថ្មីបន្ថែមមួយទៀត ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបន្តមកអាអាណត្តិទី ៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ជាឱកាសសម្រាប់ធ្វើការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជាតិ និងមានការរីកចម្រើនជាបន្តបន្ទាប់។ ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខសប្បាយ និងមានពេលវេលា ក្នុងការប្រកបមុខរបរផ្សេងៗសម្រាប់សេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។

ជាក់ស្តែង សមិទ្ធផលផ្លូវសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ គឺផ្តើមចេញពីកត្តាសុខសន្តិភាពនេះហើយ។ លោកអភិបាលស្រុកពញាក្រែក បានបន្តថា តម្លៃនៃសន្តិភាព ពិតជាមានសារៈសំខាន់ ខ្លាំងណាស់សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ។ ដូចនេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស សម្រាប់អនាគតប្រទេស ជាតិ និងកូនចៅ តជំនាន់ទៅមុខទៀត។

លោក លី សុភាលីន បានគូសបញ្ជាក់ថា ផ្លូវបេតុង ដែលត្រូវសម្ពោធដាក់ប្រើប្រាស់នាពេលនេះ បានផ្ដល់ផលប្រយោជន៍ជាច្រើន ជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ ការដឹកកសិផល របស់បងប្អូនប្រជាកសិករ ដោយចូលរួមជួយកាត់បន្ថយចំណាយ និងពេលវេលា និងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

លោកអភិបាលស្រុកពញាក្រែក បានថ្លែងអំណរគុណ ដល់អាជ្ញាធរឃុំកណ្តោលជ្រុំ ដែលមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជា ពលរដ្ឋ ។ ហើយលេីសពីនេះ ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជា ពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលនោះ ទុកប្រើប្រាស់ បានយូរអង្វែង ៕