Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បន្តចុះសំណេះណាល នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា នាយឧត្តមសេនីយ៍ សៅ សុខា ផ្តល់ជូនបងប្អូនកងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16

  • បោះពុម្ព

ត្បូងឃ្មុំ): ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ  មេបញ្ជាការ មូលដ្ឋានស្រុកមេមត់ ស្នាក់ការសន្តិសុខ អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា បានបញ្ជាក់ថា សកម្មភាពបន្តចុះសំណេះសំណាលសួរសុខទុក្ខ នាពេលនេះ ដោយអនុវត្តន៍តាមការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះកងកម្លាំងទាំងអស់ ពិសេសកំពុងឈរជើងនៅតំបន់នេះ ដើម្បីការពារបូរណភាពទឹកដី ការពារសមិទ្ធិផលរបស់រាជរដ្ឋាភិបាល និងធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន បន្ថែម ទៅចែកផ្តល់ជូនបងប្អូនកងកម្លាំងរួមមាន: ថវិកាចំនួន ៤០០,០០០៛, ភេសជ្ជៈវឌ្ឈនៈ ២០កេស, ទឹកបរិសុទ្ធ ១០ កេស, ត្រីខ ០៤យួរ, ទឹកត្រី ០៤យួរ, ទឹកសុីអុីវ  ០៤យួរ ,មី ០៤កេស និងអង្ករ ០២បេ សរុបថវិកាអស់ប្រមាណ ៣,០០០,០០០រៀលផងដែរ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ រ័ត្នចាន់ណាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏បានឆ្លៀតចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16ផងដែរ៕