Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ ប្រចាំខែធ្នូ ឆ្នាំ ២០២៣ របស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្ស ប្រចាំខែវិច្ឆិកា និងទិសដៅភារកិច្ចការងារ ប្រចាំខែធ្នូ ឆ្នាំ ២០២៣ នៅមន្ទីគណបក្សខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម-លោកជំទាវ លោក-លោកស្រី ជាគណៈអចិន្ត្រៃយ៍បក្ស និងគណកម្មាធិការគណបក្សខេត្ត ផងដែរ ។

បន្ទាប់ពី ឯកឧត្តម ពាង ណារិទ្ធ បានអានសេចក្តីព្រាង របាយការណ៍បូកសរុបលទ្ធផលការងារគណបក្សប្រចាំខែវិច្ឆិកា និងទិសដៅភារកិច្ចការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ ជូនអង្គប្រជុំបានស្តាប់ រួចមក ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបូកសរុបត្រួតពិនិត្យ ពិភាក្សា វាយតម្លៃលើការងារ និងសេចក្តីព្រាងពាក់ព័ន្ធ និងរបាយការណ៍ ដែលគណបក្សខេត្តខិតខំអនុវត្តន៍សម្រេចបាន ក៏ដូចជាបន្តលើកឡើង នូវទិសដៅក្នុងការអនុវត្តន៍បន្ត ធ្វើយ៉ាងណាអោយលទ្ធផលការងារ កាន់តែមានប្រសិទ្ធភាពល្អបន្ថែមទៀត។

ឯកឧត្តម បន្តថា កិច្ចប្រជុំប្រចាំខែនេះ តែងតែត្រូវរៀបចំឡើងជារៀងរាល់ដំណាច់ខែនីមួយៗ ជាទៀងទាត់ ដោយការរៀបចំកិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យ ពិភាក្សា បូកសរុបការងារ ប្រចាំខែ ដែលគ្រប់អង្គភាព នីមួយៗ បានអនុវត្តការងារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទាំងលើការងារប្រចាំថ្ងៃ ការងារកែទម្រង់ និងការងារក្រៅ ដើម្បីធ្វើកំណែរទម្រង់ ស្ដាប់បញ្ហាប្រឈម និងសំណូមពរនានា របស់គ្រប់អង្គភាព និង កំណត់ដាក់ទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២៣ នេះ។

ទន្ទឹមនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្សមន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក គ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានា របស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន៕