Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ "ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌

  • បោះពុម្ព

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត. សហការជាមួយ សាខាកាក់បាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ "ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ " ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជំវិញខេត្ត ព្រមទាំងជនពិការភាព សរុបចំនួន២០០នាក់ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

បើតាមរបាយការរបស់លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូ ទាមទារសិទ្ធិ ចូលរួម ក្នុងសង្គម របស់ជនមានពិការភាពប្រមាណ ១,៣ ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនបាត់បង់កាយ សម្បទា ញាណដឹង និងសតិបញ្ញា ហើយតែងតែជួបប្រទះឧបសគ្គ រារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃចាប់ពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្នសំដៅផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹង អំពីបញ្ហាពិការភាព ដោយផ្តោត សំខាន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់ជនមានពិការភាពព្រមទាំងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាព និងគ្រប់វិស័យក្នុងសង្គម រួមមាន សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និងកីឡា។ លោក បន្តថា៖ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះ រួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។

មរតកនៃសង្គ្រាម ក៏បានបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយពាសពេញផ្ទៃប្រទេសជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមីដែលបានរកឃើញជាច្រើននៅកម្ពុជា។

ក្រៅពីនោះប្រជាជនកម្ពុជាក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀតដែលនាំឱ្យមានពិការភាពដូចជា គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ធ្វើឱ្យប្រទេសកម្ពុជា បន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ។

ក្នុងនោះដែរ ការងារសន្តិសុខ សណ្តាប់ធ្នាប់ គឺមានលក្ខណៈល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ខ្ពស់និងជំរុញនូវការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើឱ្យគ្រប់រូបភាពនៃបទល្មើស មានការថយចុះ និងបង្ក្រាបបានទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត បន្តថា ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព បានប្រារព្ធពិធីដ៏មានអត្ថន័យ ដែលធ្វើឲ្យពួកគាត់កាន់តែមានក្ដីសង្ឃឹម និងជឿជាក់លើថ្នាក់ដឹកនាំ ដែលមិនទុកឲ្យគាត់រស់នៅដោយឯកោ និងមានអ្នកស្លាប់ដោយសារគ្មានបាយហូបនោះឡើយ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានណែនាំគ្រប់មន្ទីរ/អង្គភាព ស្ថាប័ន ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន។

ចប់កម្មវិធី គណៈអធិបតី ក៏បានចែកអំណោយជូនដល់ ជនមានពិការភាពសរុបចំនួន ២០០នាក់ ក្នុងស្រុកតំបែរ ក្នុងមួយម្នាក់ៗទទួលបានអង្ករ១បេ ត្រីខ១ឡូ មី១កេះ ប្រេងឆា១ដប ទឹកត្រី១យូ ទឹកស៊ីអ៉ីវ ១យូ និងថវិកាមួយចំនួនផងដែរ ៕