Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ ពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្តីព្រាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិលខេត្ត (២០២៤-២០២៦)

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្តីព្រាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិលខេត្ត (២០២៤-២០២៦)។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាព ជុំវិញខេត្ត ទីចាត់ការជំនាញ អភិបាល-អភិបាលរង ក្រុង-ស្រុក ទាំង ៧ និង អ្នកពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីការកសាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិល របស់ខេត្តត្បូងឃ្មុំ (២០២៤-២០២៦)នេះ ដោយបានកំណត់នូវគោលនយោបាយ ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រច្បាស់លាស់ ទុកជាមូលដ្ឋាន ក្នុងការរៀបចំកម្មវិធីជារៀងរាល់ឆ្នាំ។

បើតាមការបញ្ជាក់ របស់ លោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ បានគុសបញ្ជាក់ថា ការកសាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិល របស់ខេត្តត្បូងឃ្មុំ (២០២៤-២០២៦)នេះ គឺដើម្បីអនុវត្ត តាមសេចក្តីណែនាំបច្ចេកទេស ការរៀបចំកម្មវិធីវិនិយោគ បី ឆ្នាំរំកិល ដោយត្រូវអនុវត្ត បី ជំហាន គឺជំហានទី១ ការប្រមូលធាតុចូល ជំហានទី២ ការរៀបចំសេចក្តីព្រាងកម្មវិធីវិនិយោគ និងជំហានទី៣ ការពិនិត្យ អនុម័ត និងផ្សព្វផ្សាយកម្មវិធីវិនិយោគ។

ទន្ទឹមនេះ ឯកឧត្តម ឯកឧត្តម ពាង ណារិទ្ធ បានបន្តថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ត្រូវអនុវត្តជាប្រព័ន្ធ គឺការណែនាំ ផ្សព្វផ្សាយត្រូវអនុវត្តពីថ្នាក់ខេត្ត ទៅថ្នាក់ក្រុង-ស្រុក ហើយថ្នាក់ក្រុង ស្រុក ត្រូវណែនាំផ្សព្វផ្សាយបន្តទៅថ្នាក់ឃុំ-សង្កាត់ ប៉ុន្តែសម្រាប់ដំណើរការរៀបចំបំពេញទម្រង់នានាត្រូវចាប់ផ្តើមពីថ្នាក់ឃុំ-សង្កាត់ មកមុន ដូចនេះបើសិនជាមានការយឺតយ៉ាវនៅថ្នាក់ណាមួយនោះ នាំឲ្យមានការយឺតយ៉ាវជាប្រព័ន្ធផងដែរ ។

ដូចនេះដើម្បីអោយដំណើរការស៊ីសង្វាក់គ្នា រវាងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការងារដែលត្រូវរៀបចំដំបូងគឺ ការរៀបចំកាលវិភាគការងារទៅតាមជំហាននីមួយៗ អោយបានស្របគ្នា។

ក្នុងនោះ ឯកឧត្តម អភិបាលរងខេត្ត បានសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ដោយការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួម អនុវត្តទៅតាមការណែនាំក្នុងការផ្តល់ព័ត៌មាន បំពេញទម្រង់ផ្សេងៗ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

បន្ថែមលើនេះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ដល់អ្នកចូលរួមក្នុងអង្គប្រជុំ ដោយបានចូលរួមជាគំនិត យោបល់នានា សម្រាប់ជាទុនក្នុងការ ពិនិត្យ និងផ្តល់យោបល់ ដើម្បីកែសម្រួល និងកែលម្អ លើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ឆ្នាំ២០២៤-២០២៦ អោយមានភាពកាន់តែល្អប្រសើរថែមទៀត ៕